​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក យូ ប៊ុន​នី អភិបាលក្រុង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​។​

​តាម​ប្រកា​សលេខ​៩៧៦៦​ប្រ​.​ក​.​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​១​លោក​វរសេនីយ៍ទោ ងិន សុផល អត្តលេខ​០៣៧៧៣​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​ជាតិពុល​។ ទី​២.​លោក​វរសេនីយ៍ត្រី ប្រាក់ ជុ​ត អត្ត​យ​លេខ​២៨៦១៤​ពី​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​។ ទី​៣.​លោកស្រី​អនុសេនីយ៍ឯក សុខ វណ្ណា អត្តលេខ​២៨៦៥៣​ជា​អធិការរង​នៃ​អធិការនគរបាល​ក្រុង​ស្វាយរៀង​៕