​ជនសង្ស័យ​២​នាក់​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ឃាត់ខ្លួន​ពីបទ​សេព និង​ចែកចាយ​គ្រឿងញៀន​

​ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ជនសង្ស័យ ជក់ និង​ចែកចាយ គ្រឿងញៀន ២​នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ នគ​បាល​ក្រុង​បាន​លុង ដេញតាម​ចាប់​ប៉​ផាត់​ប៉​ភីង ផ្អើល​ក្រុង​បាន​លុង​ទាំងយប់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ចាប់បាន​ម្នាក់ នៅផ្ទះ​សំណាក់ ធី សុខា ស្ថិតនៅ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខណៈ​ជន​ទាំង​២​នាក់​នេះ កំពង់​ចក់​គ្រឿងញៀន  ក្រោយពី​ដឹងថា​សមត្ថកិច្ច ចុះបង្ក្រាប ម្នាក់ទៀត ក៏​រត់គេចខ្លួន ត្រូវ​សមត្ថកិច្ច​ដេញតាម មក​ចាប់បាន​នៅមុខ ខារ៉ាអូខេ ដាន​វើ​ល ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​ក្រុង​បាន​លុង​។​

    តាម​ការ​អោយដឹងពី​លោក ថន ទុំ នាយប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ថា ការបង្ក្រាប​នេះ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ មឿង ចាន់​គា ហៅ សា​កៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ និង ម្នាក់ទៀត​ឈ្មោះ ផាន ខឿន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ​។ លោក​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដកហូត​បាន ថ្នា​ញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន ៥​កូន​ថង ព្រមទាំង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទដៃ ៣​គ្រឿង និង ម៉ូតូ​ស្កុប​ពី ១​គ្រឿង ពណ៌​ខ្មៅ បិទ​ស្កុ​ត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរៀប 1F-3208​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក ធ្វើការ​សាកសួរ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕

​ជនសង្ស័យ​២​នាក់​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ឃាត់ខ្លួន​ពីបទ​សេព និង​ចែកចាយ​គ្រឿងញៀន​
​ជនសង្ស័យ​២​នាក់​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ឃាត់ខ្លួន​ពីបទ​សេព និង​ចែកចាយ​គ្រឿងញៀន​
​ជនសង្ស័យ​២​នាក់​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ឃាត់ខ្លួន​ពីបទ​សេព និង​ចែកចាយ​គ្រឿងញៀន​