បែកធ្លាយ វិធីអាថ៌កំបាំង ជាង១៥ឆ្នាំ សម្រាប់ព្យាបាល មនុស្សដែលស្រឡាញ់ភេទដូចគ្នា នៅប្រទេសចិន (មានវីដេអូ)

ចិន៖ នាពេលថ្មីៗនេះ មានការបែកធ្លាយនូវ រឿងរ៉ាវអាថ៌កំបាំងមួយ ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាជាវិធីព្យាបាលមិនសមរម្យមួយ នៅតាមមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសចិន ក្នុងការជួយកំចាត់អារម្មណ៍ដែលស្រឡាញ់ភេទដូចគ្នា ជាពិសេសក្មេងប្រុសវ័យជំទង់តែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អស់រយៈពេល ១៥ឆ្នាំ មកហើយ​ ដែលរឿងរ៉ាវមួយនេះបាន ស្ថិតនៅក្នុងភាពអាថ៌កំបាំង នៅតាមមន្ទីរពេទ្យមួយចំនួន ជុំវិញប្រទេសចិន ដែលនោះគឺជា វិធីព្យាបាលដ៏មិនសមទំនង និងព្រៃផ្សៃមួយ សម្រាប់ជួយកំចាត់អារម្មណ៍ ដែលមានចិត្តស្រឡាញ់មនុស្សភេទដូចគ្នា ចេញពីក្មេងៗវ័យជំទង់ ដែលភាគច្រើនគឺក្មេងប្រុស និងត្រូវបានគេចាត់បញ្ចូល ទៅក្នុងប្រភេទជំងឺ ផ្នែកសតិអារម្មណ៍។

បែកធ្លាយ វិធីអាថ៌កំបាំង ជាង១៥ឆ្នាំ សម្រាប់ព្យាបាល មនុស្សដែលស្រឡាញ់ភេទដូចគ្នា នៅប្រទេសចិន (មានវីដេអូ)
ដំណើរការសម្រាប់ អនុវត្តវិធីព្យាបាល មនុស្សដែលស្រឡាញ់ ភេទដូចគ្នា

អ្វីដែលជាចំណុចសំខាន់ នៃវិធីព្យាបាលមួយនេះ គឺវាមានភាពព្រៃផ្សៃ សម្រាប់អ្នកជំងឺពេក ដោយសារថាពួកគេ (មនុស្សដែលស្រឡាញ់ ភេទដូចគ្នា) ត្រូវបានគ្រូពេទ្យ ប្រើចរន្តអគ្គិសនីកម្លាំងខ្លាំង យកមកឆក់ត្រង់កន្លែងប្រដាប់ភេទ និងក្បាល ដោយមិនបានចាប់អារម្មណ៍ ពីផលប៉ះពាល់ផ្សេងទៀត ដែលនឹងមានទៅលើ ពួកគេទាំងនោះនៅពេលក្រោយឡើយ។ ហើយម្យ៉ាងវិញទៀត ថ្លៃព្យាបាលក៏មានតម្លៃខ្ពស់ផងដែរ ដោយអ្នកជំងឺត្រូវ ចំណាយប្រាក់ជាង ៨០០ដុល្លារ សម្រាប់ការព្យាបាល មួយលើកៗ។

លោក John Shen ជាសកម្មជនសម្ងាត់ តាមដានករណីមួយនេះ បាននិយាយដោយ បានដកស្រង់នូវ ពាក្យសម្តីនិង ទង្វើរបស់គ្រូពេទ្យ ព្យាបាលទាំងនោះថា “ឧទាហរណ៍ដូចមន្ទីរពេទ្យ ព្យាបាលផ្នែកសតិអារម្មណ៍ នៅក្នុងទីក្រុង Tianjin អ្នកជំងឺទទួលការ ព្យាបាលតាមរយៈថ្នាំលេប និងឆក់ដោយចរន្តអគ្គិសនី ហើយក្នុងនោះគ្រូពេទ្យ បានប្រើរំពាត់អគ្គិសនី មួយបែប ដែលមានកម្លាំងខ្លាំង ដើម្បីយកទៅកៀប ជាមួយនឹងរាងកាយ របស់អ្នកជំងឺ ដែលពេលអនុវត្តម្តងៗ អ្នកជំងឺទទួលរង ការឈឺចាប់ពេញ រាងកាយសឹងតែទ្រាំ មិនបានទៅហើយ”។

បែកធ្លាយ វិធីអាថ៌កំបាំង ជាង១៥ឆ្នាំ សម្រាប់ព្យាបាល មនុស្សដែលស្រឡាញ់ភេទដូចគ្នា នៅប្រទេសចិន (មានវីដេអូ)
អារម្មណ៍ជ្រួលច្របល់ របស់អ្នកជំងឺ ពេលកំពុងទទួលការព្យាបាល

លោក John Shen បានបន្តទៀតថា “ក្រោយពីអនុវត្តវិធីនោះហើយ គ្រូពេទ្យបានប្រាប់អ្នកជំងឺ ឲ្យងូតទឹកត្រជាក់ ឬក៏ដើរលេង ដើម្បីរំសាយនូវបរិមាណអ័រម៉ូណ ដ៏ច្រើនលើសលុប ដែលមាននៅក្នុងខ្លួនពួកគេ ព្រោះថាវាអាចជួយ ឲ្យមានតុល្យភាពឡើងវិញ នៅក្នុងប្រព័ន្ធសរសៃប្រសាទ និងជាមូលហេតុ ធ្វើឲ្យគេឈប់គិតរវើរវាយ ព្រមទាំងបញ្ឈប់អារម្មណ៍ស្រឡាញ់ មនុស្សភេទដូចគ្នាតទៅទៀត”។

គូសបញ្ជាក់ផងដែរថា ប្រទេសចិន ធ្លាប់បានប្រកាសថា ការអនុវត្តវិធីព្យាបាលមួយនេះ គឺមិនត្រឹមត្រូវ ទៅតាមច្បាប់ កាលពីជាង១៥ឆ្នាំមុន តែវានៅតែត្រូវ យកមកអនុវត្តដោយ សំងាត់នៅតាមមន្ទីរពេទ្យ មួយចំនួនទៀត ដោយសារថា មនុស្សភាគច្រើនយល់ថា វិធីនេះគឺមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយទប់ស្កាត់ កំណើននៃមនុស្សដែលមានអារម្មណ៍ ស្រឡាញ់ភេទដូចគ្នា៕

បែកធ្លាយ វិធីអាថ៌កំបាំង ជាង១៥ឆ្នាំ សម្រាប់ព្យាបាល មនុស្សដែលស្រឡាញ់ភេទដូចគ្នា នៅប្រទេសចិន (មានវីដេអូ)
មន្ទីរពេទ្យមួយចំនួន នៅក្នុងប្រទេសចិន នៅតែអនុវត្តវិធីព្យាបាល មួយនេះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត