ក្រុមអ្នកបញ្ជា យានអវកាស ពិពណ៌នា អំពីការស្លាប់ របស់ភព

អវកាស៖ ក្រុមអ្នកយានអវកាសអន្តរជាតិមួយក្រុម និយាយថា ពួកគេបានឃើញភស្តុតាង ដំបូងគេបង្អស់ នៃវិនាស កម្មរបស់ភព ដោយផ្កាយចំណាស់ របស់វាបានក្លាយទៅជាភព ពណ៌ក្រហមដ៏ធំមហិមាមួយ នៅចុះបញ្ចប់ នៃជីវិត របស់វា ។ នេះបើយោងតាមគេហទំព័រ ព័ត៌មានវិទ្យាសាស្រ្តចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆកា ឆ្នាំ២០១៥។

លោកសាស្រ្តាចារ្យ នៃអ្នកយានអវកាសមួយរូបនៅមហាវិទ្យាល័យ Penn លោក Alex Wolszczan បាននិយាយ ថា « វិនាសកម្មនៃភព កើតឡើងនៅពេលដែលព្រះអាទិត្យរបស់វា ក្លាយទៅជាពណ៌ក្រហមខ្លាំង ហើយវាធ្វើការ ពង្រីកពន្លឺរបស់នៅក្នុងគោចរ របស់ភពនៅជុំវិញ ដែលជាហេតុធ្វើឲ្យផ្កាយដែលមានអាយុកាលចាស់ខ្លាំង ក្លាយទៅ ជាភពពណ៌ក្រហមដែរ »។

លោក Wolszczan ព្រមទាំង ក្រុមការងារអន្តរជាតិរបស់គាត់ បានរកឃើញភស្តុតាង នៃ វិនាសកម្មរបស់ភព នៅ ក្នុងខណៈ ដែលពួកគេកំពុងតែធ្វើការ សិក្សាអំពី អាយុកាល របស់ផ្កាយ ព្រមទាំងព្យាយាមស្វែងរកភពដទៃទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ ។

ជាមួយគ្នានេះដែរ ភស្តុតាងដែលត្រូវបានគេរកឃើញនេះ មានរួមទាំង ការរូមផ្សំសារធាតុ គីមីវិសេសៗរបស់ផ្កាយ ព្រមទាំងគន្លងរាងពងក្រពើរបស់ភព នៅប្រព័ន្ធព្រះអាទិត្យផ្សេង ផងដែរ ៕

ក្រុមអ្នកបញ្ជា យានអវកាស ពិពណ៌នា អំពីការស្លាប់ របស់ភព