អ្នក​កីឡា​កាស ​Barrett ​តាម​រក​ Rooney ​ដល់​​ Old Trafford

អ្នក​កីឡា​កាស ​Barrett ​តាម​រក​ Rooney ​ដល់​​ Old Trafford

អ្នក​កីឡាកាស​ Wade Barrett ​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Old Trafford របស់​ក្លិប​បិសាច​ក្រហម​ Manchester United ​កាល​ពី​ម្សិល​មិញ ដើម្បី​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ដែល​បាន​ទះ​កំផ្លៀង​រូប​គេ កាល​​ពី​យប់​ថ្ងៃ​ចន្ទ។

 

អ្នក​កីឡា​កាស ​Barrett ​តាម​រក​ Rooney ​ដល់​​ Old Trafford

 

​គណនី​​ Twiiter របស់​ Man Utd បាន​បង្ហោះ​វីដេអូ​មួយ ​ឃើញ​ថា​អ្នក​កីឡា​កាស​​របស់​ស្ថាប័ន WWE រូប​នេះ បាន​ទៅ​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រុម​បិសាច​ក្រហម​តែ​ម្ដង​ និង​បាន​ស្វែង​រក​ Rooney ដែល​បាន​សន្យា​ជាមួយ​គេ​ថា នឹង​ជួប​គ្នា​នៅ​ Old Trafford។

 

​យ៉ាង​ណា​ក្ដី អ្នក​កីឡាកាស​​សញ្ជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ ពុំ​បាន​ជួប​ Rooney ដូច​បំណង​ឡើយ ដោយសារ​តែ​​​ប្រធាន​ក្រុម​បិសាច​ក្រហម កំពុង​​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​​ជាមួយ​អេស្ប៉ាញ​នៅ​យប់​ថ្ងៃ​សុក្រ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

Someone’s been looking for @WayneRooney! Hear what @WadeBarrett has to say on #MUTV, Thursday at 18:30 GMT (UK/IRE). https://t.co/KfWKBX3C4k

— Manchester United (@ManUtd) November 10, 2015

 

​-ចុចអាន៖ Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreport