សមាជិក F4 គួ ចាឡឺយ ប្រកាស​ដំណឹង​រៀបការ ដ៏​ភ្ញាក់ផ្អើល

សមាជិក F4 គួ ចាឡឺយ ប្រកាស​ដំណឹង​រៀបការ ដ៏​ភ្ញាក់ផ្អើល

តារា​ចម្រៀង​និង​សម្ដែង​តៃវ៉ាន់ Vich Chou ដែល​ជា​សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម F4 បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​ថា ខ្លួន​បាន​រៀបការ​តាម​ផ្លូវ​ច្បាប់​ហើយ​ជាមួយ​មិត្ត​ស្រី Reen Yu ក្រោយ​ស្រឡាញ់​គ្នា​៤ឆ្នាំ។

 

សមាជិក F4 គួ ចាឡឺយ ប្រកាស​ដំណឹង​រៀបការ ដ៏​ភ្ញាក់ផ្អើល

 

“អ្នក​នាង Chou ស្រស់​ស្អាត​ណាស់! ពួក​យើង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​ហើយ។ អរគុណ​គ្រប់​គ្នា​ ដែល​បាន​ជូនពរ!”។ Vic សរសេរ​លើ​បណ្ដាញ Facebook របស់​ខ្លួន កាល​ពី​ម្សិលមិញ រួម​ជាមួយ​រូបថត​ដែល​ពួក​គេ​ទាំង​ពីរ​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា និង​រូបថត​បង្ហាញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល។

 

ខាង​ផលិតកម្ម​របស់ Vic Chou បាន​បញ្ជាក់​បន្ថែម​ថា ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ ហើយ​ពិធី​មង្គលការ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

Vic Chou វ័យ ៣៤ឆ្នាំ និង​ភរិយា Reen វ័យ ២៨ឆ្នាំ បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០៩ តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ “Black & White” ហើយ​ក៏​មាន​ព័ត៌មាន​ពី​ទំនាក់ទំនង​ស្នេហា​នៅ​ឆ្នាំ​២០១១។ មុន​ជួប​ Reen ​តួ គួ ចាឡឺយ ក្នុង​រឿង “F4” ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ស្រី​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​តារា​សម្ដែង Barbie Hsu (សាន់ឆាយ) និង តារា​សម្ដែង Beatrice Hsu។

 

Vic គឺ​ជា​សមាជិក​ទី​ពីរ​របស់​ក្រុម F4 តៃវ៉ាន់​ដែល​បាន​រៀបការ បន្ទាប់​ពី Van Ness Wu (ម៉ីជូ) បាន​រៀបការ​កាល​ពី​ឆ្នាំ​២០១៣ ៕

 

សមាជិក F4 គួ ចាឡឺយ ប្រកាស​ដំណឹង​រៀបការ ដ៏​ភ្ញាក់ផ្អើល

 

សមាជិក F4 គួ ចាឡឺយ ប្រកាស​ដំណឹង​រៀបការ ដ៏​ភ្ញាក់ផ្អើល

 

 

ចុចអាន៖ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ jaynestars ,dramafever