ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន


ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

ឥណ្ឌូណេស៊ី​ គ្រោង​សាងសង់​អគារ​​ពន្ធនាគារ​​លើ​កោះ​មួយ​ ដែល​​យាម​​ដោយ​ហ្វូង​ក្រពើ​​ជាច្រើន​ក្បាល​ ចំពោះ​អ្នកទោស​ត្រូវ​​ប្រហារជីវិត ពោល​គឺ​អ្នក​ទោស​ជួញដូរ​គ្រឿង​ញៀន។

 

ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

 

​លោក Budi Waseso ​ប្រធាន​ភ្នាក់​ងារ​​ប្រឆាំង​គ្រឿងញៀន បាន​និយាយ​ថា ​សត្វ​ក្រពើ​តែង​តែ​ជា​អ្នក​ឃ្លាំ​មើល​​ប្រសើរ​ជាង​មនុស្ស​ ព្រោះ​ពួកវា​មិន​ចេះ​ស៊ី​សំណូក​ឡើយ។

 

លោក​នឹង​​ធ្វើ​ដំណើរ​​ទៅកាន់​ផ្នែក​​ផ្សេងៗ​​នៅ​តាម​​ប្រជុំកោះ​ឥណ្ឌូណេស៊ី ដើម្បី​ស្វែង​រក​ក្រពើ​​​សាហាវ​ៗ​បំផុត។ លោក​​បាន​​ឲ្យ​ដឹង​​ថា៖ “យើង​នឹង​ជំនួស​​ហ្វូង​ក្រពើ​ឲ្យ​បាន​ច្រើនតាម​ដែល​អាច​ទៅ​រួច​ នៅ​កន្លែង​ឃុំ​អ្នកទោស។ គ្រប់​គ្នា​មិន​អាច​​ស៊ីសំណូក​ បញ្ចុះ​បញ្ចូល ដើម្បី​ឲ្យ​អ្នក​ទោស​រួច​ខ្លួន​ឡើយ”។

 

ប្រទេស​ឥណ្ឌូណេស៊ី​មាន​ច្បាប់​ដាក់​ទោស​គ្រឿង​ញៀន​​​ធ្ងន់ធ្ងរ​បំផុត​ក្នុង​លោក ដោយ​​ចង​ផ្អោប​នឹង​សសរ​​​បាញ់​សម្លាប់​ សម្រាប់​អ្នក​ជួញ​ដូរ​គ្រឿងញៀន ហើយ​ទោស​​នេះ​បាន​ផ្អាក​​អស់​រយៈពេល ៤ឆ្នាំ​ម្ដង​ហើយ មុន​ឆ្នាំ ២០១៣។ កាល​ពី​ខែ​មេសា​កន្លង​ទៅ ​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ឲ្យ​​​ប្រទេស​ជាច្រើន​​ខឹង​សម្បារ ក្រោយ​បាញ់​សម្លាប់​អ្នក​ទោស​គ្រឿង​ញៀន​បរទេស​ ៧នាក់។

 

ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

 

បើ​តាម​ភ្នាក់​ងារ​សារព័ត៌មាន​បារាំង AFP ផ្សាយ​ថា គម្រោង​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​បឋម​​នៅ​ឡើយ មិន​ទាន់​មាន​ទីតាំង និង​កំណត់​ពេល​វេលា​នៅ​ឡើយ​ទេ៕

 

ចុុចអាន៖ កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ channelnewsasia