ស្ត្រី​ម្នាក់​​​​ហួស​ចិត្ត​​ ពេល​រក​ឃើញ​​សោ​​ក្នុង​សាច់​ជ្រូក​


ស្ត្រី​ម្នាក់​​​​ហួស​ចិត្ត​​ ពេល​រក​ឃើញ​​សោ​​ក្នុង​សាច់​ជ្រូក​

ស្ត្រី​ជា​ម្ដាយ​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​ជា​ខ្លាំង​ក្រោយ​ពេល​​ប្រទះ​ឃើញ​​​កូន​សោ​ពីរ​ដាក់​ខ្សែ​ជាប់​គ្នា​​​កប់​ជាប់​ក្នុង​សាច់​ជ្រូក​ក្លាស្សេ​​មុន​ពេល​រៀប​នឹង​ចម្អិន​ធ្វើ​ម្ហូប។

 

ស្ត្រី​ម្នាក់​​​​ហួស​ចិត្ត​​ ពេល​រក​ឃើញ​​សោ​​ក្នុង​សាច់​ជ្រូក​
 

តាម​សារព័ត៌មាន​ Daily Mail បានឲ្យដឹងថា​ស្ត្រី​ដែល​មាន​ឈ្មោះ​ Hannah Johnston មក​ពី​ក្រុង​ Bury St Edmunds តំបន់ ​Suffolk ប្រទេសអង់គ្លេស​ បាន​ទិញ​ផលិត​ផល​សាច់​ជ្រូក​​ក្លាស្សេ​​ពី​ផ្សារ​​ទំនើប​មួយ​កន្លែង​ក្នុង​ទី​ក្រុង។ ដល់​ពេល​​​​អ្នក​ស្រី Johnston បាន​យក​វា​​មក​កាត់​បម្រុង​នឹង​ចម្អិន​​ឲ្យ​កូន ​និង​មិត្តភ័ក្ដិ​របស់​គាត់​ដែល​មក​លេង​ផ្ទះ ប៉ុន្តែ​គាត់​ក៏​បាន​ប្រទះ​ឃើញ​​​កូន​សោ​ពីរ​កប់​ជាប់​ក្នុង​​សាច់​ជ្រូក​​តែ​ម្ដង។

 

​​​​​​​​​​ក្រោយ​ឃើញ​សភាព​បែប​នេះ​ភ្លាម​ អ្នក​ស្រី​ Johnston បាន​​ហៅ​ទូរសព្ទ​ទាក់​ទង​ទៅ​ខាង​​ក្រុម​ហ៊ុន​ផ្សារ​ទំនើប។ ភ្លាម​ៗ​ខាង​​ផ្សារ​ទំនើប​​ក៏​បាន​សុំ​ទោស​អ្នក​ស្រី ​និង​បាន​​បញ្ជូន​មនុស្ស​​ទៅ​ស៊ើប​អង្កេត​​មើល​ និង​ស្នើ​សុំ​សោ​ពី​អ្នក​ស្រី​ Johnston ហើយ​​ក៏​​​បាន​ទាក់​ទង​ទៅ​ខាង​​​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​ជ្រូក​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​ផង​ដែរ។

 

ស្ត្រី​ម្នាក់​​​​ហួស​ចិត្ត​​ ពេល​រក​ឃើញ​​សោ​​ក្នុង​សាច់​ជ្រូក​
 

​​ចុង​ក្រោយ​ខាង​ផ្សារ​ទំនើប​បានសុំ​ទោស​អ្នក​ស្រី​ Johnston និង​បាន​ប្រាប់​ថា​មិន​ធ្លាប់​កើត​មាន​រឿង​បែប​នេះ​ពី​មុន​មក​ទេ។ ខាង​ក្រុមហ៊ុន​ផ្សារ​ក៏​បាន​​​​​សន្យា​ឲ្យ​ការ​ធានា​សង​លុយ​ជូនវិញ ខណៈ​អ្នក​ស្រី​​បាន​​និយាយ​​ផ្ដែ​ផ្តាំ​​តាម​​សារព័ត៌មាន​ថា​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ប្រុង​ប្រយ័ត្ន​មើល​សព្វ​ជ្រុង​ជ្រោយ​ពេល​ចម្អិន​ចំណី​អាហារ​៕

 

ចុចអាន៖ នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

ចុចអាន៖ អ្នក​លក់​បន្លែ​ប្រុស​សង្ហា ស្រីៗ​ដើរ​ផ្សារ​មិន​រំលង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​