យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​

យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​

មនុស្ស​មួយ​ចំនួន​ក៏​យល់​ពី​សុខភាព​ស្បែក ឯ​ខ្លះ​ក៏​មិន​ដឹង​រហូត​បណ្ដោយ​ឲ្យ​ស្បែក​ពួកគេ​ខូច​ដោយ​មិន​ដឹង​ខ្លួន។ ស្បែក​ខូច​ហើយ នរណា​ក៏​ដូច​នរណា​ដែរ ពេល​ចេញ​ក្រៅ​ម្ដងៗ​គឺ​ខ្មាស​គេ​ ហើយ​ស្លៀក​ពាក់​មិន​ហ៊ាន​បញ្ចេញ​ឲ្យ​គេ​ឃើញ​សាច់​នោះ​ទេ ពោល​គឺ​បាត់បង់​ទំនុក​ចិត្ត​តែ​ម្ដង​។

 

អ៊ីចឹង​ទេ Sabay សូម​នាំ​ចំណេះ​ដឹង​ខ្លះ​ៗ​ទាក់ទង​នឹង​សុខភាព​ស្បែក​មុខ និង​ដង​ខ្លួន​ ថា​តើ​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច ហើយ​ថែរក្សា​យ៉ាង​ម៉េច​ទើប​មាន​ស្បែក​ស្រស់​ភ្លឺ​ស្អាត​។

 

យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​

 

១. ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ និង​ដង​ខ្លួន​

– ស្បែក​មុខ​គ្រប់​ប្រភេទ សំដៅ​លើ​ស្បែក​ខ្លាញ់​ ស្ងួត ឬ​ស្បែក​ចម្រុះ​ក៏​ដោយ មិន​អាច​ធន់​នឹង​កម្ដៅ​ថ្ងៃ​ (ទោះ​កម្ដៅ​ត្រឹម​ម៉ោង​៩​ព្រឹក​ក៏​ដោយ) ងាយ​ប្រឈម​មុខ​នឹង​ការ​រលាក រោល ក្រហម ជាង​ស្បែក​ដង​ខ្លួន​ដែល​ស្ទើរ​តែ​គ្មាន​ប្រឈម​នឹង​បញ្ហា​ទាល់​តែ​សោះ​សម្រាប់​ការ​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក​បែប​នេះ។

 

– ស្បែក​មុខ​នឹង​បញ្ចេញ​ខ្លាញ់​ខ្លាំង​ រងើម (សម្រាប់​ស្បែក​ខ្លាញ់ និង​ស្បែក​ចម្រុះ) ទោះ​ស្ថិត​ក្នុង​សីតុណ្ហភាព​ប្រមាណ​៣០​អង្សាសេ ឬ​តិច​ជាង​នេះ និង​ក្នុង​កន្លែង​ដែល​ហប់​ ខណៈ​ដែល​ស្បែក​ខ្លួន​ត្រឹម​តែ​បញ្ចេញ​ញើស​ប៉ុណ្ណោះ smile emoticon។

 

– ស្បែក​មុខ​ងាយ​ខូច​ខាត​បំផុត​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​គ្រឿង​សំអាង​។ ការ​ផាត់​មុខ​ញឹក​ញាប់​ដោយ​មិន​បាន​ធ្វើ​តាម​វិធី​ដែល​ត្រឹម​ត្រូវ បណ្ដាល​ឲ្យ​ស្បែក​ឡើង​មុន​បាន​យ៉ាង​ងាយ​ ព្រោះ​មុខ​មិន​ធន់​នឹង​ភាព​កខ្វក់ ធូលី​ដី ដូច​ស្បែក​ខ្លួន​ទេ។

 

– ខ្វះ​ជាតិ​ទឹក​ស្បែក​មុខ​ឆាប់​រហ័ស​មាន​បញ្ហា​បំផុត​ជាមួយ​អាចម៍​រុយ និង​ស្នាម​ជ្រួញ​តូច​ៗ​លេច​ឡើង​ ពិសេស​ក្រោម​ភ្នែក និង​ក្បែរ​មាត់​ ដែល​ស្បែក​ខ្លួន​មិន​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​ឡើយ​។

 

២. វិធី​ថែទាំ​ស្បែក និង​ការ​ប្រើប្រាស់​ផលិត​ផល

សារៈសំខាន់​នៃ​ការ​ជ្រើស​រើស​យក​ផលិតផល​នីមួយៗ​មក​ប្រើ​ប្រាស់​លើ​ស្បែក​មុខ​គឺ​សំខាន់​ ព្រោះ​លើ​ផ្ទៃ​មុខ​ជា​ប្រភេទ​ស្បែក​ដែល​មាន​ស្រទាប់​ស្ដើង​ជាង​ដង​ខ្លួន ដូច្នេះ​ងាយ​រង​ការ​ខូច​ខាត​ជាង​ ពិបាក​ជួស​ជុល​ជាង និង​គ្មាន​អ្វី​បិទ​បាំង​ស្ទើរ​គ្រប់​ពេល​ដូច​ស្បែក​ខ្លួន​! អ៊ីចឹង​ហើយ​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​យក​ផលិតផល​តុប​តែង​មុខ ឬ​ឡេ​ចិញ្ចឹម​ស្បែក​ក៏​ដោយ ចាំបាច់​ត្រូវ​ប្រាកដ​ថា​ ផលិតផល​ទាំង​នោះ​មាន​សមាសធាតុ​ផ្សំ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​អ្នក​ប្រើប្រាស់​ ជៀស​វាង​ដាច់​ខាត​ជ្រើស​រើស​ប្រើ​ផលិតផល​តាម​គ្នា​ដោយ​មិន​លម្អិត​ថា​ត្រូវ​នឹង​ស្បែក​យើង​ដែរ​ឬ​យ៉ាង​ណា។​ ត្រូវ​ចាំ​ថា​ស្បែក​គ្រប់​គ្នា​គឺ​មិន​ដូច​គ្នា!

 

សម្រាប់​ស្បែក​ដង​ខ្លួន គប្បី​ជ្រើស​រើស​ប្រើ​ផលិតផល​ឡេ​លាប​ខ្លួន​ដែល​មាន​ដាក់​ថា SPF UVA UVB សម្រាប់​ពេល​ថ្ងៃ​ដើម្បី​ការពារ​ស្បែក​ពី​ការ​រលាក​ស្លោក​ពី​កម្ដៅ​ថ្ងៃ វិធី​លាប​ដែល​ត្រឹមត្រូវ​គឺ​ លាប​ភ្លាម​ៗ​ បន្ទាប់ពី​ងូត​ទឹក​ហើយ​៥​នាទី កុំ​ទុក​រហូត​ដល់​ស្បែក​ស្ងួត ទើប​ចាប់​ផ្ដើម​លាប​ ព្រោះ​ស្បែក​នឹង​មិន​ស្រូប​បាន​ល្អ​ឡើយ និង​មុន​ពេល​ស្បែក​ចេញ​ទៅ​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ពី​ ១៥ ទៅ ២០នាទី ទើប SPF មាន​ប្រសិទ្ធភាព​ការពារ​។ សម្រាប់​ពេល​យប់​ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ឡេ​តែ​មួយ​ប្រភេទ​ជាមួយ​ពេល​ថ្ងៃ​ដែល​ជា​ឡេ​លាប​ការពារ​កម្ដៅ​ថ្ងៃ​នោះ​ឡើយ គប្បី​ជ្រើសរើស​ប្រើ​ប្រភេទ​ផ្ដល់​សំណើម​ បន្តឹង​ស្បែក ឬ​មាន​ជួយ​ឲ្យ​ស​ផង​ដែរ​ក៏​បាន​។

 

ដើម្បី​ជា​ជំនួយ​ដល់​ស្បែក​ ផន និង​វ៉ាសឺលីន​ មាន​ផលិតផល​ជាច្រើន​ប្រភេទ​សម្រាប់​ថែរក្សា​ សម្រស់​ផ្ទៃ​មុខ និង​ដង​ខ្លួន។ ក្រែម​លាប​មុខ​ផន ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ ចំណែក​ឯ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​វិញ​ជួយ​ឲ្យ​ស​ភ្លឺ​ថ្លា​។

 

ក្នុង​ខែ​វិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន​ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​និង​ឱសថស្ថាន​ទំនើប​ៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។ ទិញ​ក្រែម​លាប​មុខPond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​ 400ml នឹង​ទទួល​បាន​កាបូប Makeup ផន, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ​ក៏​មាន​ការ​ទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទីកន្លែង​និង​ខែ​នីមួយៗ៕

 

យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​

 

យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​