ក្រុមចោរ ៤នាក់ ជិះម៉ូតូ ២គ្រឿង ភ្ជង់ប្លន់យកម៉ូតូ Suzuki let’s មួយគ្រឿង បានសម្រេច នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង ប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ Suzuki let's ស៊េរី ២០១៤ ពណ៌ឈាមជ្រូក ពីបុរសម្នាក់ បានសម្រេចនៅម៉ោងប្រមាណជា ២ និង០០នាទីយប់ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

ជនរងគ្រោះឈ្មោះ ជា ប៊ុនប៉ អាយុ ២៤ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ បានប្រាប់ថា មុនពេលកើតហេតុ រូប គាត់ បានជិះម៉ូតូតែម្នាក់ឯង មកពីរង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវ៥៩៨ ក្នុងគោលបំណងទៅច្រៀង Karaoke លុះជិះទៅមិនទាន់បានច្រៀង Karaoke ផង ទើបតែមកដល់មុខហាងមួយយីហោ រ៉យសេវែន ក៏លេច មុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿងបានធ្វើសកម្មភាព ដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់ និងគំរាមបាញ់សម្លាប់ ចោល ឃើញដូច្នេះធ្វើឲ្យជនរងគ្រោះ ភ័យក៏រត់យកតែរួចខ្លួន ដោយចោលម៉ូតូនៅកន្លែង រួចហើយក្រុមជនសង្ស័យ មានឱកាសយកម៉ូតូ ជនរងគ្រោះជិះចេញដោយសុវត្ថិភាព ។

បន្ទាប់ពីជនសង្ស័យ ប្លន់យកម៉ូតូទៅបាត់ហើយ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីឲ្យជួយស្វែងរក តែនគរបាលប៉ុស្តិ៍ ហាក់មិនចង់ទទួលពាក្យបណ្តឹងនោះឡើយ ដោយឃើញថា ជា ករណីប្លន់ ៕

ក្រុមចោរ ៤នាក់ ជិះម៉ូតូ ២គ្រឿង ភ្ជង់ប្លន់យកម៉ូតូ Suzuki let's មួយគ្រឿង បានសម្រេច នៅសង្កាត់ភ្នំពេញថ្មី