យុវជនម្នាក់ ស្រវឹងបើករថយន្ត Lexus GS300 បោះពួយយ៉ាងលឿន បុកបង្គោលភ្លើង បាក់ដល់គល់ ខូចរថយន្ត យ៉ាងដំណំ

ភ្នំពេញ ៖ សេចក្តីរាយការណ៍ ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅម៉ោង ៣និង ០០នាទីយប់ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ មានយុវជនស្រវឹងម្នាក់ បានរថយន្តស៊េរីទំនើបម៉ាក Lexus GS300 ពណ៌ស គ្មានស្លាកលេខមួយគ្រឿង ក្នុងល្បឿនលឿន ដូចព្យុះ លើផ្លូវ១៨២ កែងនឹងផ្លូវលេខ ២៧១ បានវ៉ាក់អឺ រថយន្តមួយគ្រឿងទៀត ដែលបើកចំពីមុខ ធ្វើឲ្យយុវជនដែលបើករថយន្ត Lexus ព្យាយាមបួងចង្កូតគេចទាំង ស្រវឹង មិនអាចបញ្ជាខ្លួនឯងបាននោះ ធ្វើឲ្យរថយន្តហោះទៅបុកបង្គោលភ្លើងថ្ម ដាច់ត្រឹមគល់តែម្តង។ ចំណែកតួរថយន្តបានបន្តរ៉េ ទៅបុកនឹងទ្វារផ្ទះលក់គ្រឿងសំណង់ ដែលនៅអមផ្លូវលេខ ១៨២នោះ បណ្តាលឲ្យខូចខាត មួយចំហៀងធំ ខណៈរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អ អ្នកបើកបរ ពុំមានរងរបួសនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់មករថយន្ត និងអ្នកបើក ត្រូវបានខាងចរាចរណ៍ក្រុងស្ទូច និងនាំយកទៅ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕