ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត

ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត

ក្រុមហ៊ុន​ Google បាន​ធ្វើ​ការ​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ទៀត​ទៅ​លើ​កម្មវិធី​នាំ​ផ្លូវ​ Google Maps របស់​ខ្លួន​ដើម្បីជា​ការ​​​ប្រកួត​ប្រជែង​នឹង​កម្មវិធី​នាំ​ផ្លូវ​របស់​ក្រុមហ៊ុន​ដទៃ។

 

ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត

 

កម្មវិធី​ Google Maps ស៊េរី​ចុង​ក្រោយ​បំផុត​នេះ​​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ទាញ​យក​ផែន​ទី​ និង​ទិន្នន័យ​ដទៃ​ទៀត​មុន​​នឹង​ធ្វើ​ដំណើរ​បាន​ ដូច​នេះ​អ្នក​អាច​ប្រើ​ប្រាស់​វា​នៅ​ពេល​ក្រោយ​បាន​ទោះ​បី​គ្មាន​អ៊ីនធឺណិត។ អ្វី​ដែល​ពិសេស​គឺ​វា​អាច​ប្រើ​ប្រាស់​បាន​នៅ​គ្រប់​តំបន់​លើ​ពិភពលោក។ ក្រុមហ៊ុន​ Google បាន​បញ្ជាក់​ថា​ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​ភូមិសាស្ត្រ​នៃ​តំបន់​មួយ​បាន​​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ Search ឈ្មោះ​ទីក្រុង​ ឬ​ប្រទេស​មួយ​នោះ បន្ទាប់​មក​ចុច​លើ​ពាក្យ​ “Download”។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ទីតាំង​ “Offline Areas” នៅ​ក្នុង​​មី​នុយ​កម្មវិធី​ Google Maps ហើយ​ចុច​លើ​ប៊ូតុង​សញ្ញា​ “+” ។

 

ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត

 

នៅ​ពេល​អ្នក​បាន​ទាញ​យក​ទីតាំង​នៃ​តំបន់​ណា​មួយ​រួច​រាល់​នោះ​ Google Maps នឹង​ប្ដូរ​ទៅ​ជា​ “Offline Mode” ដោយ​ស្វ័យ​ប្រវត្តិ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សេវា​ខ្សោយ​ ឬ​ គ្មាន​សេវា​អ៊ីនធឺណិត​តែ​ម្ដង។

 

គួរ​បញ្ជាក់​ថា ​មុខងារ​ថ្មី​មួយ​នេះ​ មាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​ប្រព័ន្ធ​ Android មុន​គេ​ ចំណែក​ឯ​ប្រព័ន្ធ​ iOS វិញ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ៕

 

ចុច​អាន៖ ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Forbes​​​​​​​​

នាំមកជូនដោយ

ឥឡូវ​នេះ​ Google Maps អាច​ប្រើ​ប្រាស់​បាន​​ទោះ​គ្មាន​អ៊ីនធឺណិត