គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS

គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS

មាន​សេចក្ដី​រាយ​ការណ៍​ពី​រដ្ឋ​ឥស្លាម​ និង​យោធា​ស៊ីរី​ថា​ គណនី​ Twitter​ ជាង ១០​ ០០០​ ត្រូវ​បាន​ Hack​  និង​បាន​បញ្ចេញ​នូវ​លេខ​ទូរស័ព្ទ​របស់​ភ្នាក់ងារ​ CIA​ ព្រម​ទាំង​ប្រធាន​ FBI​ ផង​ ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​សម្លាប់​ Hacker​ កំពូល​របស់​ពួក​គេ។

 

គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS

 

សេចក្ដី​លម្អិត​ មាន​គណនី​ Twitter​ ប្រមាណ​ជាង​ ៥៤​០០០​ ក្នុង​នោះ​មាន​ទាំង​ពាក្យ​សម្ងាត់​ផង​ ​ត្រូវ​បាន​លួច​ កាល​ពី​សប្ដាហ៍​មុន។ អ្នក​ជំនាញ​បាន​រៀបរាប់​ថា​ នេះ​ជា​ការ​កើន​ឡើង​នៃ​គ្រោះ​ថ្នាក់​ក្នុង​សង្គ្រាម​លើ​អ៊ីនធឺណិត។

 

សារព័ត៌មាន​ Daily Express​ បាន​រាយ​ការណ៍​ថា​ ក្រុម​នោះ​បាន​ហៅ​ខ្លួន​ឯង​ថា​ “Cyber Caliphate”​ ដែល​បាន​បង្កើត​ឡើង​ដោយ​មាន​សមាជិក​ក្រុម​ ISIS Hussain Junaid​ ដើម្បី​ចាប់​យក​ការ​គ្រប់គ្រង​គណនី​ និង​ប្រើ​ពួក​វា​ដើម្បី​ធ្វើ​ការ​ឃោសនា​ពី​រដ្ឋ​ឥស្លាម នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី។

 

ក្រុម​ជីហាដ​និយម​ទាំង​នេះ​បាន​បង្ហោះ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ រួម​ទាំង​លេខ​ទូរស័ព្ទ​​ដៃ​របស់​ប្រធាន​ CIA, ​FBI​ និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។  ភាគ​ច្រើន​នៃ​អ្នក​ដែល​រង​ផល​ប៉ះពាល់​គឺ​ជា​ជន​ជាតិ​អង់គ្លេស​ដែល​រស់​នៅ​អារ៉ាប៊ីសាអ៊ូឌីត។

 

ជន​រង​គ្រោះ​ម្នាក់​ដែល​ជា​វិស្វករ​របស់​ប្រទេស​អង់គ្លេស​ មាន​មូលដ្ឋាន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ថា៖ “ខ្ញុំ​រន្ធត់​ណាស់​ពី​របៀប​ដែល​ពួក​គេ​កាន់​កាប់​នូវ​ព័ត៌មាន​លម្អិត​របស់​ខ្ញុំ”។

 

Hussain​ មក​ពី​ Birmingham​ បាន​បែង​ចែក​វិធី​សាស្ត្រ​ក្នុង​ការ​ Hack ទៅ​កាន់​ក្រុម​ភារវករ​ មុន​ពេល​គេ​ត្រូវ​បាន​សម្លាប់​នៅ​ខែ​សីហា​ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ (Drone)​ របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​ប្រទេស​អង់គ្លេស។

 

គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS

 

ចាប់​តាំង​ពី​ការ​ស្លាប់​របស់​សមាជិក​ក្រុម​ Hackerជ្រុល​និយម​នេះ​ ត្រឹម​រយៈ​ពេល​​ខ្លី​សោះ​បាន​កាន់កាប់​គណនី​ Twitter របស់​មន្ទីរ​បញ្ចកោណ​កាល​ពី​ដើម​ឆ្នាំ​ និង​បាន​សម្ងំ​យ៉ាង​ស្ងៀមស្ងាត់។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ ពួក​គេ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ Twitter​ កាល​ពី​ថ្ងៃ អាទិត្យ​ ហើយ​បាន​ប្រកាស​ថា​ “យើង​បាន​ត្រឡប់​មក​វិញ​ហើយ” ។

 

“យើង​ត្រូវ​ការ​ពេល​ជា​ច្រើន​ដើម្បី​បោះពុម្ពផ្សាយ​នូវ​អ្វី​ដែល​យើង​មាន។​ យើង​នឹង​លើក​ទង់​សម្គាល់​​របស់​យើង​នៅ​ក្នុង​បេះដូង​នៃ​ទ្វីប​អឺរ៉ុប”​។ គណនី​នេះ​ត្រូវ​បាន​បណ្ដាញ​ Twitter​ ព្យួរ​ភ្លាម​ៗ៕

 

ចុច​អាន៖ ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព ៖ firstpost

នាំមកជូនដោយ

គណនី​ Twitter ​ប្រមាណ​​​ជាង​​៥៤​​០០០​ ​ត្រូវ​​បាន​ ​Hack​ ​ដោយ​ក្រុម​ ​ISIS