អាថ៌កំបាំង​ដែលមនុស្សស្រី​លាក់បាំង​នឹងគូស្នេហ៍

មនុស្សគ្រប់គ្នា​តែងតែមាន​អាថ៌កំបាំង ប៉ុន្តែតើ​អ្នកធ្លាប់​គិតទេ​ថា ការ​លាក់បាំងរឿង​អាថ៌កំបាំង​នឹងធ្វើឲ្យ​ជីវិត​អ្នកមាន​ភាពតានតឹង? មានរឿង​អាថ៌កំបាំង​មួយចំនួន​ដែលត្រូវ​ការ​រក្សា​ជា​សម្ងាត់ ជាពិសេស​រឿងស្នេហា។
ជាទូទៅ ការលាក់បាំង​រឿងអាថ៌កំបាំង​អាចបំផ្លាញ​ស្នេហា​ខ្លាំង​បំផុត។ ដូច្នេះ ត្រូវ​ប្រាកដ​ថា អ្នកលាក់​បាំង​រឿងរ៉ាវ​មួយចំនួន​ពីគូស្នេហ៏​របស់អ្នក​តែប៉ុណ្ណោះ។ ខាងក្រោមនេះ​នឹង​បង្ហាញ​ពីរឿង​អាថ៌កំបាំង​មួយចំនួន​របស់មនុស្សស្រី​ដែលលាក់បាំង​នឹងគូស្នេហ៏ ដើម្បីអាច​រក្សាចំណង​ស្នេហា មិនធ្វើឲ្យ​ស្នេហា​បែកបាក់៖
 
អាថ៌កំបាំង​ដែលមនុស្សស្រី​លាក់បាំង​នឹងគូស្នេហ៍
គូស្នេហ៏​ក្នុងរយៈ​ពេលខ្លី
មនុស្សស្រី​ភាគច្រើន​មានអារម្មណ៏​ថា ពួកនាង​ត្រូវបាន​គេវាយតម្លៃតាម​រយៈអតីតកាល​របស់នាង។ ហេតុនេះធ្វើឲ្យនាង​លាក់បាំងរឿង​មិនល្អ​បន្តិចបន្តួច។ រឿងនេះ​ធ្វើឲ្យ​គូស្នេហ៏​អ្នក​ប្រច័ណ្ឌ និងគ្មាន​ទំនុកចិត្តលើ​អ្នក ប៉ុន្តែអ្នក​ត្រូវប្រាប់គាត់​ថា អតីតកាល​របស់អ្នក​បានកន្លង​ផុត​ទៅហើយ អ្នកនឹង​រស់នៅ​ក្នុងភាព​ស្មោះត្រង់។
គ្រឿង​តុបតែង​មុខ
អ្នក​បាន​ឃើញ​ថា គូស្នេហ៏​របស់អ្នក​មានភាព​ទាក់ទាញ​ពេញមួយ​ថ្ងៃ។ វាអាច​ជាការប្រើគ្រឿង​តុបតែង​មុខ ក្រែមប្រឆាំងនឹង​ភាពចាស់ និង​លាក់បាំងមុន។
គូស្នេហ៏ចាស់​របស់នាង
មនុស្សយើងគ្រប់គ្នា​ធ្លាប់មាន​អាថ៌កំបាំង​ពីអតីតកាល។ ការមិន​និយាយអំពីរឿង​គូស្នេហ៏ចាស់​មិនមែន​មានន័យ​ថា អ្នក​លែងមាន​អារម្មណ៏ចំពោះ​គេ ឬនៅ​តែ​ទៅជួប​គេនោះ​ឡើយ។ ដូច្នេះ ត្រូវគោរព​ការសម្រេចចិត្ត​របស់​នាង ព្រោះនាង​នឹងមិនចង់​គិតដល់រឿង​អាក្រក់ៗ​តទៅទៀត។
គ្រួសារ​របស់គាត់
កុំចម្លង​ការងារ​ពីគ្រួសារ​របស់គាត់គ្រប់​ពេលវេលា ព្រោះធ្វើឲ្យ​គាត់នឹង​ចាប់ផ្តើម​កាត់​សេចក្តីថា អ្នក​ជាអ្នកខុស។ ការ​សម្របសម្រួលតាម​ស្ថានភាព និង​និយាយគ្នា​អាច​ជួយ​រក្សាស្នេហា​ឲ្យបាន​ស្ថិតស្ថេរ។ ការព្យាយាម​រក្សាសមតុល្យ​ភាពក្នុង​ស្នេហារបស់​អ្នក អាចជួយ​ឲ្យអ្នក​មានក្តីសុខ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌កំបាំង​ដែលមនុស្សស្រី​លាក់បាំង​នឹងគូស្នេហ៍