ខ្សែប្រយុទ្ធ Wayne Rooney ទះកំផ្លៀងតារាកីឡាកាស Wade Barrett (មាន​វីដេអូ)

ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស Wayne Rooney ដែល​ជា​ប្រធាន​ក្រុម​របស់​ក្លិប Manchester United បាន​​ទះកំ​ផ្លៀង​តា​រា​កីឡា​កាស Wade Barrett ក្នុង​ព្រឹត្តិ​ការណ៍​មួយ​របស់ WWE​។ តា​រា​ឆ្នើម​របស់​ក្លិប Man United រូប​នេះ​​បាន​​ឈរ​នៅ​ជួរ​ខាង​មុខ​គេ​ដើម្បី​ទស្ស​នា​សកម្ម​ភាព​ប្រកួត​ដែលមាន​ឈ្មោះ​ថា Monday Night RAW ខណៈ​ដែល​រូប​គេ​​បាន​​ដើរ​ទៅ​​ក្បែរ​​​ដោយ​កីឡាករ Barrett និងត្រូវ​បាន​បង្ក​​ជម្លោះ​ដោយ​​តា​រា​​​កីឡា​កាស​រូប​នេះ​។ Rooney បាន​បញ្ចេញ​ប្រតិ​កម្ម​ទាំង​ខឹង​សម្បា​តាម​រយៈ​ការ​ទះ​កំ​ផ្លៀង​យ៉ាង​ខ្លាំង​ទៅលើ​ផ្ទៃ​មុខ​របស់ Barrett ​ដើម្បី​នាំ​ឲ្យមាន​​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​ទស្ស​នា​ក្នុង​ទីក្រុង Manchester តែម្តង​។
1
Barrett ដែល​មាន​ឈ្មោះ​ថា ស្តេច​ប្រចាំ​សង្វៀន​ឆ្នាំ​២០១៥ បាន​ចាប់​ដៃ​គូ​ជា​មួយ​នឹង​កីឡាករ Sheamus នៅ​លើស​ង្វៀន​ប្រកួត​សម្រាប់​ការ​ប្រកួត​របស់​គេ​ជាមួយ​នឹង Cesaro ក្នុងព្រឹត្តិការណ៍នេះ​។ នៅមុន​ពេល​ការ​ប្រកួត​នេះ រូប​គេ​​បាន​ណ្តើម​យក​ក្បាល​​ឧគ្ឃោ​សន​សព្ទ និង​បាន​និយាយ​ថា៖ «នៅ​​លើ​សង្វៀន​នេះ មាន​មនុស្ស​​ពីរនាក់​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជើង​ឯក​។ ពិត​ណាស់ មនុស្ស​ជា​ច្រើន​អាច​និយាយ​ពី Wayne Rooney និង​ក្លិប Manchester United។ ខ្ញុំ​​នឹង​ស្អប់​អ្នក​​សម្រាប់​ការ​ចូលមក​ទស្សនាការ​បរា​ជ័យ​របស់​​ឪពុក​ខ្លួន​ឯង​។ រូប​គេ​ត្រូវ​តែ​មាន​បទ​ពិសោធ​រាល់​ពេល​ទាំង​អស់​នៅ​​ពេល​ដែល​គេ​ចូល​ទៅកាន់​ទីលាន​កីឡា​បាល់​ទាត់​»​៕

ប្រភព​ព័ត៌មាន​៖ The Mirror