​ប្តី​ប្រពន្ធ​ហេងស៊យ​​២​នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល ​សង្ស័យ​ពុល​ស្រា​.​ស​

ខេត្ត​ឧត្តរមានជ័យ ៖ គូ​ស្នេហា​វ័យ​ចំណាស់​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ហេងស៊យ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ ​​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ស្រុក​អន្លង់​វែង​ កាលពី​វេលា​ម៉ោង​៦ និង៣០​នាទី​យប់ ​ថ្ងៃ​ទី​០៩ ​វិច្ឆិកា ​២០១៥​​ នៅ​ភូមិ​អូរ​ចិ​ញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​។

អ្នក​ភូមិ​ដែល​រស់នៅ​ជិតខាង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​វ័យ​ចំណាស់ ប្តី​ឈ្មោះ​កន ខន​ អា​យុ៥៣​ឆ្នាំ ​មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប ប្រពន្ធ​ឈ្មោះ​អៀង​ រិ​ទ្ធ​ ហៅ​ផាត​ អាយុ​៥៤​ឆ្នាំ​ បាន​នាំ​គ្នា​មក​រក​បន្ទប់​ជួល​ស្នាក់​នៅ​អស់​រយៈពេល​០៩​ខែ​មក​ហើយ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។

អ្នក​ជិតខាង​បាន​បន្ត​ថា​ ទាំង​២​នាក់​ប្តី​ប្រពន្ធ​រូប​នេះ​គេ​តែងតែ​សង្កេត​ឃើញ​នាំ​គ្នា​ផឹកស្រា.ស​ជា​រៀង​រាល់​យប់​ថ្ងៃ​កន្លង​មក​ជា​ប្រចាំ​ ជួនកាល​មាន​ដាច់​បាយ​ដោយសារ​តែ​ស្រវឹង​រៀង​ៗ​ខ្លួន ។ ​ជាក់ស្តែង​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទិញ​ស្រា.សមក​ផឹក​ទាំ​២​នាក់​នៅ​ក្នុង​បន្ទប់​ជួល ក្រោយមក​មាន​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ដើរទៅ​លេង​ស្រាប់​តែប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​២​នាក់​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​​សមត្ត​កិច្ច​ចុះ​មក​ធ្វើ​កោ​ស​ល្យ​វិ​ច្ច​យ័​។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ជឿន ខុន ​អាយុ​៥០​ឆ្នាំ​ រស់នៅ​ក្នុង​ទួល​ប្រិច ឃុំ​ថ្លា​ត ​ស្រុក​អន្លង​វែង​ ត្រូវជា​ប្រពន្ធដើម​បាន​ឲ្យ​ដឹង​ថា ​ប្តី​របស់​គាត់​រកស៊ី​រត់​ម៉ូតូឌុប ហើយ​លួចលាក់​មាន​ប្រពន្ធចុង​ទៀត ដោយ​បាន​បោះបង់​រូប​គាត់​ជា​ប្រពន្ធដើម​ចោល​អស់​រយៈពេល​០៩​ខែ​មក​ហើយ​មក​រស់នៅ​ជាមួយ​ប្រពន្ធចុង​។

ទាក់ទិន​ហេតុការណ៍​នេះ​លោក​អនុសេនីយ៍ឯក​នូ នៅ​អធិការ​ងទទួល​ផ្នែក​សេនាធិការ​ប៉ូ​លិ​ស​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ដេក​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ហេងស៊យ​នេះ សមត្ត​កិច្ច​​​បាន​ធ្វើការ​សនិដ្ឋាន​មាន​២​ករណី​ទី​១​ ពុល​ស្រាស​ ទី​២ ​បណ្តាល​មក​ពី​កើត​ខ្យល់​(​គ​)​ដោយ​សារ​ពេល​ជន​រង​គ្រោះ​ផឹកស្រា​.​ស​ពេល​ស្រវឹង​មិន​ហូប​បាយ​​៕