​ធ្វើ​យ៉ាង​ណា​ដើម្បី​ចំហុយ​ត្រី​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់?​

​ត្រី​ក្រៅ​ពី​មាន​រ​សជា​តិ​ឆ្ងាញ់​ហើយ​នោះ​  វា​នៅ​មាន​គុ​ណ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​រាង​កាយ​ដូចជា​ មិន​ធ្វើ​ឱ្យ​ឡើង​ជាតិ​កូឡេស្ដេរ៉ូល​ សម្បូរ​ដោយ​ជា​តិ​ប្រូតេអ៊ីន ​ព្រម​ទាំង​អាស៊ីដ​ខ្លាញ់ ​អូមេ​ហ្គា៣ ​ដែល​មាន​ប្រសិទ្ធ​ភាព​ជំនួយ​ដល់​សុខភាព​ខួរ​ក្បាល ​ព្រម​ទាំង​ភ្នែក​។​ ដូច្នេះ​ ដើម្បីជំនួយ​សុខភាព​រាង​កាយ​ តាម​រយៈការ​ពិសាត្រី​ យើង​ខ្ញុំ​សូម​ណែនាំ​មិត្ដ​អ្ន​ក​អាន​ នូវ​វិធី​ចំហុយ​ត្រី​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា​ដូច​ខាង​ក្រោម​នេះ​៖
​ធ្វើ​យ៉ាង​ណា​ដើម្បី​ចំហុយ​ត្រី​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់?​
​គ្រឿង​ផ្សំ​ ៖​- ​ត្រី ​១ គីឡូ(រើស​យក​ប្រភេទ​ត្រី​តាម​កា​រ​ចូល​ចិត្ដ តែ​ត្រូវ​ជា​ត្រី​ ដែល​គេ​និយម​យក​មក​ចំហុយ​ពិ​សា​) ​- ​អំបិល​កន្លះ​ស្លាប​ព្រាកាហ្វេ ​- ​ក្រូច​ឆ្មារ​មួយ​ផ្លែ​- ​ម្ទេស ​- ​ខ្ទឹម​ស ​- ​ជីរ​វ៉ា​ន់​ស៊ុ​យ​ - ​ស្លឹក​ខ្ទឹម​បំពង​
​របៀបធ្វើ​៖​១. ​សូម​កោ​ស​ស្រ​កា​ត្រី ​និ​ងវះ​ពោះ​លាង​ឲ្យ​ស្អាត ​បន្ទាប់​មក​យក​អំបិល​ម៉ត់​ទៅ​ប្រឡាក់ត្រី ​ដែល​លាងសម្អាត​ហើយ​នោះ​។​
២. ​យក​ត្រី​ដាក់​ចាន​ចំហុយ ​រួច​រោយ​ខ្ទឹមស ហាន់ស្តើងៗ និង​ម្ទេស​ ដាក់ពីលើ​ បន្ទាប់​មក​ដាក់​ចំហុយ​ឱ្យ​បាន​រយៈ​ពេល ២០ ​នាទី​។
៣. ​ពេល​ឆ្អិន​ ច្របាច់ក្រូច​ឆ្មារ​ចូល ហើយ​រោយ​ស្លឹកខ្ទឹមបំពង​ និង​ជីរវ៉ាន់ស៊ុយ​ពី​លើ ​ដើម្បី​ពិសាជា​មួយ​ត្រី និង​កាត់​បន្ថយក្លិន​ឆ្អាប​៕  ​
អត្ថបទ៖ ដេវីដ