ហ៊ាន​ប្រថុយ​ជីវិត សុំ​ឱ្យតែបាន​ថតរូប​សែ​ល​ហ្វី​ឱ្យ​ឡូយ ពេល​រថភ្លើង​កំពុង​រត់​

Sanofi

បុរស​វ័យក្មេង​ម្នាក់​បាន​ព្យាយាម​ថតរូប​សែ​ល​ហ្វី​នៅលើ​ផ្លូវ​រថភ្លើង​ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់ ស្រប​ពេលដែល​រថភ្លើង​កំពុងតែ​បោល​យ៉ាង​លឿន​ដូច​រន្ទះ​។ បុរស​រូបនេះ​មាន​អាយុ​ទើបតែ ១៩ ឆ្នាំ​តែប៉ុណ្ណោះ និង ជា​អ្នករត់​តុ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​។


​ហេតុតែ​ចង់​ថតរូប​សែ​ល​ហ្វី​ឲ្យ​បាន​ឡូយ និង យក​ទិដ្ឋភាព​ដែល​រថភ្លើង​ជិត​រត់​មក​ក្បែរ​ខ្លួន គាត់​បាន​ផ្លោះ​ឡើងរ​បងសំណាញ់​ដែល​ការពារ​ផ្លូវ​រថយន្ត និង ប្រើ​ឈើ​ដោល​ពីក្រោយ​ទូរស័ព្ទ​ដើម្បី​ទប់​លំនឹង ថតរូប​សែ​ល​ហ្វី​។​

​ដោយសារតែ​ឃើញ​រថភ្លើង​កំពុង​បោល​សំដៅ​យ៉ាង​លឿន​ពី​ចម្ងាយ គាត់​បានកំណត់​ម៉ោង​ទូរស័ព្ទ​ឱ្យ​ថតរូប រួច​ក៏​ធ្វើ​កាយវិការ​លោត​យ៉ាង​សង្ហារ ដល់ពេល​រថភ្លើង​រត់​ជិត​មក​ក្បែរ​ខ្លាំង ទើប​ប្រញាប់​លោត​គេច​ចេញពី​ផ្លូវ​រថ​ភើ្ល​ង ហើយ​សំណាង​អ្នកបើក​រថភ្លើង​បានឃើញ​ទាន់ ទើប​ប្រើ​ហ្វ្រាំង​បន្ទាន់​បញ្ឈប់​រថភ្លើង​។​


​បុរស​រូបនេះ​ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់សុទ្ធ ៨៣ ដុល្លារ និង ត្រូវ​យកទៅ​អប់រំ​ដោយ​ប៉ូលិស ចុះ​ប្រិយមិត្ត ដែល​ចូលចិត្ត​ថតរូប​សែ​ល​ហ្វី គិត​យ៉ាងណាដែរ​ចំពោះ​ការ​ហ៊ាន​ប្រថុយ​ជីវិត​បែបនេះ​? ថា​វរិ​ទ្ធ​

Related