ចោរ​មួយក្រុម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិភាព

រាជធានី​ភ្នំពេញ​៖ចោរ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki let's ស៊េរី​២០១៤ ​ពី​យុវជន​ម្នាក់បានសម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​០០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជនរងគ្រោះ​ឈ្មោះ ជា ប៊ុន​ប៉ អាយុ​២៤​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​ទូរស័ព្ទ​។​

​តាម​រៀបរាប​ពី​ជនរងគ្រោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​មកពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​គោលបំណង​ទៅ​ច្រៀង Karaoke​ខណៈ​មកដល់​មុខ​ហាង​មួយ​យីហោ រ៉​យ​សេ​វែ​ន ក៏​លេចមុខ​ជនល្មើស​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​បានធ្វើ​សកម្មភាព ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ប្លន់ និង​គំរាម​បាញ់សម្លាប់​។ ជនរងគ្រោះ​បន្តថា ឃើញ​ដូច្នេះ​ភ័យ​ក៏​រត់​យករួចខ្លួន ដោយ​ទុកចោល​ម៉ូតូ​នៅ​កន្លែង ខណៈនោះ​ក្រុម​ល្មើស​ក៏​ជិះ​ម៉ូតូ​របស់ខ្លួន​ចេញ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានត្រឹមតែ​មក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​ជួយ​ស្វែងរក​ប៉ុណ្ណោះ​៕

ចោរ​មួយក្រុម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិភាព
ចោរ​មួយក្រុម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិភាព