ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​ថ្ម​បាក់​មួយ​ដើម រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​

រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស GS300​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក​បោះពួយ​យ៉ាង​លឿន​បាន​រេ​ចង្កូត​ជ្រុល​បុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​ដាច់​ត្រឹម​ដល់​គល់ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាង​ដំ​ណុំ​មួយ​កំណាត់​មុខ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣ និង​០០​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ផ្លូវ​ផ្លូវ​១៨២ កែង​និង​ផ្លូវ​២៧១​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ឡិច​ស៊ី​ស GS300 ពណ៌​ស​គ្មាន​ស្លាក​លេខ​មួយគ្រឿង​បើកបរ​យ៉ាង​ល្បឿន​លឿន​តាមផ្លូវ​១៨២ កែង​និង​ផ្លូវ​២៧១ ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​ក់​នឹង​រថយន្ត​មួយគ្រឿង​ទៀត ដែល​បើក​ចំ​ពីមុខ​ធ្វើ​ឲ្យ​យុវជន​រូបនេះ ព្យាយាម​បួង​ចង្កូត​គេច​ក៏​ជ្រុ​ក​បុក​បង្គោល​ភ្លើង​ថ្ម ដាច់​ត្រឹម​គល់​តែម្តង​។ ប្រភព​បន្តថា រថយន្ត​បាន​បន្ត​រេ​ទៅបុក​ទ្វារផ្ទះ​លក់​គ្រឿងសំណង់ ដែល​នៅ​អម​ផ្លូវ​១៨២​នោះ បណ្តាល​ឲ្យ​ខូចខាត​មួយ​ចំហៀង​ធំ ឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង តែ​សំណាងល្អ​អ្នកបើកបរ ពុំមាន​រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន​នគរបាល​ចរាច​រណ៍​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​ថ្ម​បាក់​មួយ​ដើម រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​
ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​ថ្ម​បាក់​មួយ​ដើម រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​