រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ចូល​ឆ្លើយបំភ្លឺ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​រឿង​ថវិកាជាតិ​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ​៖​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ចូល​ឆ្លើយបំភ្លឺ​ចំពោះ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២០១៦ និង​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​ផងដែរ​។ 

​    ​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​នឹងមាន​ការលើកឡើង​រប​ស់​សមាជិក​គណៈកម្មកា​រទាំង​១០​របស់ រដ្ឋសភា​ទៅកាន់​ភាគី​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​ថវិកាជាតិ​ឆ្នាំ​២០១៦៕ 

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ចូល​ឆ្លើយបំភ្លឺ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​រឿង​ថវិកាជាតិ​ឆ្នាំ​២០១៦