Beckham ​លេង​ប្រកួត​ទី​៤ ជាមួយ​ក្មេងៗ​នៅ​អាហ្សង់ទីន

David Beckham ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្សង់ទីន​​កាល​ពី​ម្សិល​មិញ និង​បាន​លេង​បាល់​​ប្រកួត​ទី​៤ ជាមួយ​ក្មេង​​ក្នុង​តំបន់ ​នា​​ទីក្រុង​ Buenos Aires ​និង​​​បាន​ពាក់​អាវ​តំណាង​ជាតិ​អាហ្សង់ទីន​​ផង​ដែរ។

Beckham ​លេង​ប្រកួត​ទី​៤ ជាមួយ​ក្មេងៗ​នៅ​អាហ្សង់ទីន

Beckham ​លេង​ប្រកួត​ទី​៤ ជាមួយ​ក្មេងៗ​នៅ​អាហ្សង់ទីន

​Beckham ​ធ្លាប់​មាន​ប្រវត្តិ​ទទួល​បាន​កាត​ក្រហម កាល​នៅ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស លេង​ទល់​នឹង​អាហ្សង់ទីន នៅ​​ប្រកួត​ World Cup 1998 ប៉ុន្តែ​បុរស​សង្ហា​វ័យ​៤០​ឆ្នាំ​រូប​នេះ ពុំ​បាន​គិត​ពី​រឿង​អាក់​អន់​ចិត្ត​អ្វី​​​ឡើយ ​ថែម​ទាំង​ពាក់​អាវ​តំណាង​ជាតិ​អាហ្សង់ទីន ទាំង​ទឹក​មុខ​ញញឹម​ថែម​ទៀត។

​អតីត​ខ្សែ​បម្រើ​ក្រុម​ Manchester United រូប​នេះ ​នឹង​​ធ្វើ​ដំណើរ​ទៅ​លេង​បាល់ទាត់​សប្បុរសធម៌ នៅ​​ប្រទេស​ចំនួន​៧​ផ្សេងៗ​គ្នា ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​មូលនិធិ​ សម្រាប់​ការងារ​ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ។

​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ដំណើរ​ប្រកួត​ទេសចរណ៍​ជាមួយ​ក្មេងៗ​​របស់​ Beckham នេះ ក៏​ដើម្បី​ផលិត​វីដេអូ​ឯកសារ​មួយ ក្នុង​កម្មវិធី​ “Love Of The Game” ​របស់​ BBC ផង​ដែរ ខណៈ​ដែល​ប្រកួត​នេះ​គឺ​ជា​ប្រកួត​ទី​៤ បន្ទាប់​ពី​​តារា​ឆ្នើម​រូប​នេះ ​បាន​ទៅ​ដល់​ ប្រទេស​ប៉ាពូញូវហ្គីណេ ប្រទេស​នេប៉ាល់ និង​ប្រទេស​ជីប៊ូទី​នៅ​ទ្វីប​អាហ្វ្រិក កាល​​ពី​ថ្ងៃ​ចន្ទ៕

-ចុចអាន៖ Beckham ​លេង​បាល់​ជាមួយ​សិស្ស​សាលា​​នេប៉ាល់ ​នៅ​កន្លែង​ដែល​ខូច​ខាត​ដោយ​គ្រោះ​​រញ្ជួយ​ដី​

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail