Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

​កាលពី​ពេល​កន្លង​ទៅ​ តារា​ចម្រៀង Selena Gomez បាន​និយាយ​ថា​ខ្លួន​​សប្បាយ​ចិត្ត​នឹង​ជីវិត​រស់​នៅ​ម្នាក់​ឯង ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលម្ង៉ៃ​​​ តារា​ស្រី​វ័យ​ក្មេង​នេះ​​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ Samuel Krost ថែម​ទាំង​បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ទៀត​ផង។ ​​

 

Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

 

បន្ទាប់​ពី​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​​​ប្រចាំ​ឆ្នាំ 2015 Glamour Women Of The Year Awards​ កាល​ពី​ថ្ងៃ​ទី​៩​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ អតីត​មិត្ត​ស្រី​របស់ Justin Bieber រូប​នេះ​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ជាមួយ​​មិត្តភ័ក្ដិ​ផ្សេង​ៗ​​និង​បុរស​សង្ហា​ Samuel Krost។

 

ត្បិត​​តែ​អ្នក​ទាំង​ពីរ​​មិន​បាន​ទៅ​ញ៉ាំ​​តែ​២​នាក់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ពេល​ទៅ​ដល់​ភោជនីយដ្ឋាន​ Selenaនិង Samuel បាន​កាន់​ដៃ​គ្នា​ចូល​ទៅ​ក្នុង​ហាង បន្ទាប់​មក​ក៏​បាន​អង្គុយ​ជិត​គ្នា​និង​និយាយ​សើច​សប្បាយ​ហាក់​ដូច​ជា​គូ​ស្នេហ៍​ថ្មី​ថ្មោង​អីចឹង​។

 

លើស​ពី​នេះ​ទៅទៀត Gomez ​បាន​ទៅ​អង្គុយ​លើ​ភ្លៅ​របស់ Samuel​និង​យក​ដៃ​កៀក​ក ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​គេ​គិត​ថា​ពួក​គេ​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា៕ ​​​​​​​​​​​​​​

 

Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

 

Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

 

Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

 

 

ចុចអាន៖Selena Gomez ថា​សប្បាយ​ចិត្ត​នឹង​ជីវិត​រស់​នៅ​ម្នាក់​ឯង

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ usmagazine