នាង​ក្រមុំ​ស្រស់​សោភា​ម្នាក់​​អង្គុយ​លាង​សណ្តែក​ក្បែរ​មាត់​ស្ទឹង ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​អូស​ទៅ​បាត់

ខេត្តបាត់ដំបង ៖ មាន​ហេតុការណ៍​ភ្ញាក់​មួយ​ទាំង​យប់ បន្ទាប់​ពី​នារី​ម្នាក់​ត្រូវ​បាន​មនុស្ស​ចាប់​យក​ទៅ ខណៈ​នាង​កំពុង​លាង​សណ្តែក​នៅ​ផ្ទះ​​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​​​សង្កែ ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ សេរីរ​ដ្ឋា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា ខណៈ​ពេល​កើតហេតុ​នោះ គាត់​បានឮ​សំឡេង​ស្រែក​របស់​កូនស្រី​ដែរ ពេល​នោះ​គាត់​ក៏​រត់​ទៅ​មើល ស្រាប់តែ​បាត់​កូនស្រី​តែ​ម្តង ដោយនៅ​កន្លែង​កើតហេតុ គាត់​ប្រទះ​ឃើញ​មាន​ស្នាម​អូស​ទៅ​មាត់​ស្ទឹង សំណាញ់​បង់​ត្រី​១, ខោខ្លី​១ និង​ស្បែកជើងផ្ទាត់​១​គូ ដែល​ជា​របស់​មនុស្ស​ប្រុស ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក ខណៈ​ដែល​នារី​រង​គ្រោះ​បាត់​ដំណឹង​ផង​ដែរ ។

  • នាង​ក្រមុំ​ស្រស់​សោភា​ម្នាក់​​អង្គុយ​លាង​សណ្តែក​ក្បែរ​មាត់​ស្ទឹង ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​អូស​ទៅ​បាត់已关闭评论
  • 142 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:ក្នុងស្រុក