ព្រឹក​នេះ​លោក​ប៉ា សុជាតិ​វង្ស ធ្វើ​បាឋកថា​ស្តី​ពីការ​រៀបចំ​សន្តិ​សុខសណ្តាប់ធ្នាប់ និង​ការ​ងារ​កសាង​អភិវឌ្ឍរាជ​ធានី

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​វិច្ឆិកា ​២០១៥ នេះលោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញបានធ្វើ​បាឋកថា ស្តី​ពីការ​ចែករំលែក​ចំណេះដឹង​ផ្អែក​លើ​ទ្រឹស្តី និង​បទ​ពិសោធ​ន៏​ការងារ​ជាក់ស្តែង​របស់​រដ្ឋបាល​រា​ជ​ធានី​ភ្នំពេញ ។

ការ​ធ្វើ​បាឋកថា​នេះធ្វើ​ឡើង​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​មានការ​ចូលរួម​ពី​ក្រុម​និស្សិត​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​យ៉ាង​កុះករ ។

លោកប៉ា សុ​ជាតិ​វង្ស បាន​ថ្លែង​អំពី​ខ្លឹមសារ​សំខាន់​ចំនួន​ពីរ គឺ​១-លើក​ឡើង​អំពី​ការ​រៀបចំ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​​២-​ការ​ថ្លែង​អំពី​ការងារ​កសាង និង​អភិវឌ្ឍ​ន៏​ក្នុង​រាជធានី​ភ្នំពេញ ៕ ​