រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​គណៈកម្ម​ការ​ទី២នៃ​រដ្ឋសភា ​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​​ថវិកា​​ជាតិ​ឆ្នាំ​២០១៦​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​​​ថ្ងៃទី​១១ វិច្ឆិកា ២០១៥ នេះ លោក អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​ចូលឆ្លើយ​​​​បំភ្លឺ​​​​​ចំពោះ​​គណៈកម្ម​ការ​​ទី២​នៃ​រដ្ឋ​សភា ​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​​ថវិកា​​ជាតិ​ឆ្នាំ​២០១៦​ ​​និង​​មាន​ការ​ចូល​រួម​​​ពី​តំណាង​គណៈកម្ម​ការ​ទាំង​១០​​នៃ​រដ្ឋ​សភា​  និង​តំណាង​រាជ​រដ្ឋាភិ​បាល​​ជា​ច្រើន​រូប​​​​ទៀត ។

​លោក ជាម យៀប ​ប្រធាន​គណៈកម្ម​ការទី២​នៃ​រដ្ឋ​សភា បាន​ឱ្យ​ដឹង​ថា ​កិច្ច​​ប្រជុំ​​នេះ​​​​​នឹង​មាន​ការ​លើក​ឡើង​​របស់​សមាជិក​​គណៈកម្ម​ការ​​ទាំង​១០​​​​របស់​រដ្ឋសភា​ទៅ​កាន់​ភាគី​​រាជរដ្ឋាភិ​បាល​​ទាក់ទង​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ។

កិច្ច​​​ពិភាក្សាខាង​លើ​​នេះ​ ចាប់​ផ្តើម​ពី​ម៉ោង​៨​​​ព្រឹក​ដល់​ម៉ោង​​១២​​ថ្ងៃត្រង់ ​នៅ​វិមានរដ្ឋសភា ៕​

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​