សួនច្បារ​សម្តេច​សង្ឃ​ជួនណា​តក្រុង​ច្បារមន ក្លាយជា​កន្លែង​តាំង​ពិ​ព័រ​ណ៌​សំរាម?

ខេត្តកំពង់ស្ពឺ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ នេះ នៅ​សួនច្បារ​សម្តេច​សង្ឃ​ជួនណា​ត ក្រុង​ច្បារមន ​ត្រូវ​គេ​មើលឃើញ​ថា សំបូរ​​ទៅ​ដោយ​សំរាម​ពាស​វាល​ពាស​កាល ខណៈ​មាន​ធុងសំរាម​ហើយ​នោះ ។

ប្រភព​បន្ត​ថា មាន​មតិ​រិះគន់​មួយ​ចំនួន​ថា មក​ពី​ការ​ដឹក​ជញ្ជូន​សំរាម​មិន​ទាន់​ពេលវេលា ព្រោះ​សំរាម​បាន​ហៀរ​ចេញ​មក​ក្រៅ​ហើយ នៅ​មិន​ទាន់​ជញ្ជូន​សំរាម​ចេញ​ទៀត ដូច្នេះ​គ្មាន​កន្លែង​ដាក់ ទើប​ដាក់​ខាងក្រៅ​ធុង​បែប​នេះ​វិញ ។