ប្រកាស​តែង​តាំង​លោក ​ប្រាក់​ ជុ​ត ជា​អធិការ​នគរ​បាល​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ ២០១៥ នេះ ​នៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្វាយ​រៀង ​មាន​​រៀបចំ​ពិធី​ប្រកាសតែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ មន្ត្រី​នគ​របាល​ជាតិ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​ កឹង​ ឃ​ន ​ស្នងការ​នគ​របាល​ខេត្ត​ ​​​និង​មាន​ការ​ចូល​រួម​ពី​ លោក លោក​ស្រី ​ជា​ច្រើន​រូប​ផង​ដែរ ។

​តាម​ប្រកាសរបស់​ក្រសួងមហាផ្ទៃ​ ប្រការ១ ​ប្រកាសតែងតាំង​ និង​ផ្ទេរ​ភារកិច្ច​​ ដូច​ខាង​ក្រោម ៖

១-លោក​វរ​សេនី​យ៏​ទោ​ ងិ​ន ​សុផល​ អធិការ​នគរ​បាល​ក្រុង​ស្វាយ​រៀង ​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ជាតិពុល​ ។ ២-​លោក ​ប្រាក់​ ជុ​ត ​​ពី​នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ទៅ​ជា​អធិការ​​​នគ​របាល​ក្រុង​ស្វាយ​រៀង ។ ៣​-លោក​អនុសេនីយ៍ឯក​ ម៉ី​ សុខា​ នាយ​ផ្នែក​ស៊ើប​ការ ​ជា​មេបញ្ជាការ​រង​វរសេនា​តូច​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦១១ ​។ ​និង​៤​-លោកស្រី​អនុសេនីយ៍ឯក​ សុខ​ វ​ណ្ណា ជា​អធិការរង​​​នគរ​បាល​ក្រុង​ស្វាយ​រៀង​ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​​លើ​ទំព័រ​កាសែត​កោះសន្តិភាព​