ជន​សង្ស័យជនជាតិ​ចិន​​​​​ជំរិត​​​​តាម​​​អីុន​​​ធឺណិត​​​​១៦៨​នាក់​ត្រូវ​និរទេស​​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​

មន្ត្រី​ម្នាក់បាន​និយាយ​ថា ​​ជនជាតិ​ចិន​​១៦៨​នាក់​​​ត្រូវ​បាន​និរទេស​កាលពី​ព្រឹក​ម្សិលមិញ ​ក្រោយ​ពី​ការ​​ចាប់​ខ្លួន​​ពួកគេ​​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ខែមុន ពីបទ​សង្ស័យ​​​បោក​ប្រាស់​ពលរដ្ឋ​​នៃ​​ប្រទេស​កំណើត​របស់​ខ្លួន​ ដោយ​​ប្រើ​បច្ចេកវិទ្យា​ជំរិត​តាម​អុីនធឺ​​​ណិត។

ឧត្ដម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយក​​​រង​​នៃ​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា ពួក​ជន​សង្ស័យ​ចាប់​ជំរិត​​ទាំង​នោះ​ត្រូវ​បាន​បញ្ជូនទៅ​​ប្រទេស​ចិន​វិញ​​តាម​ជើង​ហោះហើរ​ចំនួន​ពីរ​​ពី​អាកាស​​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​នៅ​​ម៉ោង​​១​​យប់ និង​ម៉ោង​៥​ជិត​ភ្លឺ។

សមាជិក​​​នៃ​​​ក្រុម​​​ជន​​​ជាតិ​​​ចិន​​​ប្រហែល​​​២៥៤​​​នាក់​​​ ដែល​​​ជាប់​​​សង្ស័យ​​​ថា​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជំរិត​​​​​​តាម​​​អិុនធឺណិត​​​ ដើរ​​​ចុះ​​​ពី​​​យន្ត​​​ហោះ​​​នៅ​​​ក្រុង​​​​​​ប៉េកាំង​​​ កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី និង​​​ប្រទេស​​​កម្ពុជា។ រូបថតៈ រ៉យទ័រ

សមាជិក​​​នៃ​​​ក្រុម​​​ជន​​​ជាតិ​​​ចិន​​​ប្រហែល​​​២៥៤​​​នាក់​​​ ដែល​​​ជាប់​​​សង្ស័យ​​​ថា​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជំរិត​​​​​​តាម​​​អិុនធឺណិត​​​ ដើរ​​​ចុះ​​​ពី​​​យន្ត​​​ហោះ​​​នៅ​​​ក្រុង​​​​​​ប៉េកាំង​​​ កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី និង​​​ប្រទេស​​​កម្ពុជា។ រូបថតៈ រ៉យទ័រ

លោក​​ឧត្ដម​សេនីយ៍​ឯក សំបូរ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​និរទេស​មនុស្ស​១៦៨​នាក់​នោះ​​តាម​ជើង​ហោះហើរ​ពីរ​…ហើយ​​មាន​ការ​ចូល​រួម​​ពី​សំណាក់​នគរ​បាល​ចិន​ជាង​១០០​នាក់​។ ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​និរទេស​ទាំង​នោះ​ រួម​មាន​​ពួក​មេខ្លោង​មួយ​ចំនួន​ ហើយ​មេ​ខ្លោង​មួយ​ចំនួន​ទៀត​​កំពុង​រត់​គេច​ខ្លួន​នៅឡើយ​ ហើយ​យើង​នឹង​ចាប់​ខ្លួន​ពួកគេ​​ និង​បញ្ជូន​ពួកគេ​ចេញពី​ប្រទេស​កម្ពុជា​”។

យោង​តាម​​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ជន​​​ជាតិ​ចិន​ទាំង​១៦៨​នាក់​​​ត្រូវ​បាន​គេ​ចាប់​​ក្នុង​​ប្រតិបត្តិ​ការ​​​ឆ្មក់​ចាប់​ដំណា​ពេល​គ្នា​នៅ​ទីតាំង​ពីរ​កន្លែង​​ផ្សេង​គ្នា​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ ​កាលពី​ថ្ងៃទី​៣១ ខែ​តុលា។

ប្រតិបត្តិការ​​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​មាន​ការ​ស៊ើបអង្កេត​រយៈពេល​​​២ខែ​ និង​​​អនុវត្ត​តាម​សំណើ​​របស់​អាជ្ញាធរ​ចិន​ ដែល​បាន​អះ​​​អាង​ថា គ្រោង​ការណ៍​​ទុច្ចរិត​នេះ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រជាជន​ជិត​៣០០គ្រួសារ​៕ និត​​​​​​

The post ជន​សង្ស័យជនជាតិ​ចិន​​​​​ជំរិត​​​​តាម​​​អីុន​​​ធឺណិត​​​​១៦៨​នាក់​ត្រូវ​និរទេស​​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​ appeared first on ខេមបូឌា ដេលី.