លោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ ចាក់ដីរំលោភ យកផ្លូវដឹកកសិផល បង្កការក្តៅក្រហាយ ដល់ប្រជាពលរដ្ឋ

ព្រះសីហនុ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំវាលរេញ ជាច្រើនបានឲ្យដឹងថា ផ្លូវទឹក (ឃ្លងទូក) ភ្ជាប់មក ផ្លូវជាតិលេខ៣ ត្រង់ចំណុចដីបឹងស្ពានទី១ ខាងត្បួងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការដឹកកសិផល តាំងពីបុរាណ មកត្រូវបានលោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ លួចចាក់ដីសង់ផ្ទះជាច្រើនថ្ងៃមកហើយ បង្កការក្តៅក្រហាយដល់បងប្អូន ប្រជាពលរដ្ឋ មិនតិចឡើយ ។ ប្រជាពលរដ្ឋបានធ្វើការរឹះគន់ចំៗ មកលើអភិបាលស្រុករូបនេះ ដែលបានចាក់ ដីសង់ផ្ទះផ្ទាល់ខ្លួន

ដែលទង្វើអាក្រក់នេះប្រជាពលរដ្ឋ ក្នុងភូមិមិនអាចទទួលយកបានឡើយ ។ ប្រជាពលរដ្ឋសូមស្នើដល់អាជ្ញាធរខេត្ត មេត្តាវាយកំទេចផ្ទះនេះ និងកាយអាចម៍ដីចេញវិញ ដូចដើមទើបប្រជាពលរដ្ឋ សុខចិត្តហើយជាពិសេស សូមស្នើដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុដែលទើបឡើងថ្មី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃសូមមេត្តាមានចំណាត់ការចំពោះមន្រ្តីខិលខូចរូបនេះផង ដែលកន្លង មកតែងបង្កព្យុះភ្លៀង ធ្វើអោយបងប្អូន ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់មានការក្តៅក្រហាយខ្លាំងណាស់ ។ គេនៅចាំបានថាតាមរយៈ Page Facebook របស់ សម្តេចតេជោ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដាស់តឿនអោយមន្រ្តីតាម មូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើល និងដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋយើងអោយបានល្អ ។ កុំភ្លេចអោយសោះគឺត្រូវងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល មើលខ្លួនឯងអោយបានច្បាស់ បើពុំដូច្នោះទេឱកាស បម្រើប្រជាពលរដ្ឋនឹងគ្មានតទៅទៀតឡើយ ។ សម្តេចតេជោ ហ៊ុន សែន មិនអោយប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមឡើយ ទាំងនៅក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលពេលនេះ ក៏ដូចជានៅឆ្នាំ២០១៨ខាងមុខ ៕