ក្រុមពលរដ្ឋនាំគ្នា ព័ទ្ធចាប់ចោរលួច ឈើរោងសិប្បកម្មម្នាក់ ប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍បឹងកន្សែង

រតនគិរីៈ ក្រុមពលរដ្ឋ ជាច្រើននាក់ នៅភូមិអូរកន្តឹល សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីវេលា ម៉ោង៤និង១០នាទី ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា បានព័ទ្ធចាប់ចោរលួចឈើ ក្នុងរោងសិប្បកម្មម្នាក់ ស្ថិតនៅក្នុងភូមិអូរកន្តិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើតាមប្រជាពលរដ្ឋម្នាក់ឈ្មោះ ថាំ គីមលាង ប្រាប់ឲ្យដឹងថាពួកគាត់បានឃើញ ចោរជិះម៉ូតូម្នាក់ ឯងកាលពីវេលាម៉ោង ប្រមាណជាង២ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ចូលរោងសិប្បកម្មលួច ឈើពីរដុំរួច ដឹកម៉ូតូចេញទៅបាត់ហើយម្ចាស់ រោងសិប្ប កម្មមិនបានដឹងនោះទេ។ ប៉ុន្តែចៃដន្យចោរបានជ្រុះទូរស័ព្ទដៃមួយគ្រឿងនៅកន្លែងធ្វើសកម្មភាព លុះដល់ពេលម៉ោង៤ទៀប ភ្លឺត្រលប់មករកទូរស័ព្ទដែលជ្រុះដោយយកទូរស័ព្ទមួយគ្រឿងផ្សេងទៀត ចុចអោយលឺសម្លេងរោរ៍គាប់ជួនម្ចាស់ រោងសិប្ប កម្មលឺទូរស័ព្ទរោរ៍ចុះមកមើលឃើញថាបាត់ឈើ ហើយទូរស័ព្ទដែររោទិ៍ នោះជារបស់ ជនសង្ស័យក៏ស្រែកឆោឡោអោយ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃ្លាំចាំមើល រំពិចនោះស្រាប់តែជនសង្ស័យជិះម៉ូតូមករកទូរស័ព្ទ ក្រុមប្រជាពលរដ្ឋ ព័ទ្ធចាប់តែម្តង។ ប្រភពពត៌មានខាង លើប្រាប់បន្តទៀតថាជនសង្ស័យនេះឈ្មោះ ដង កាន់ដា ហៅអាញ៉ាញ់ អាយុ២៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ។ ខណៈដែលប្រជា ពលរដ្ ឋព័ទ្ធចាប់ជាប់នោះបានស្វាគមន៍ម្នាក់១ដៃ១ជើងឡើងទ្រមខ្លួន ហើយទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍បឹង កន្សែងមកទទួលយកទៅទុកនៅកន្លែង។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកន្សែងដើម្បីចាត់ការតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា នៅក្នុងភូមិសាស្ត្រខាងលើនេះ កន្លងមកថ្មីៗមានបាត់មាន់ ម៉ូទ័រឈូសឈើ និងម៉ូតូជាដើម ប៉ុន្តែមិនចាប់បានជនល្មើសនោះទេ៕

ក្រុមពលរដ្ឋនាំគ្នា ព័ទ្ធចាប់ចោរលួច ឈើរោងសិប្បកម្មម្នាក់ ប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍បឹងកន្សែង

ក្រុមពលរដ្ឋនាំគ្នា ព័ទ្ធចាប់ចោរលួច ឈើរោងសិប្បកម្មម្នាក់ ប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍បឹងកន្សែង