ថ្នាក់ដឹកនាំបក្សប្រឆាំង លើកពីតួនាទីសំខាន់ របស់ជប៉ុន ក្នុងការស្វែងរកដំណោះ ស្រាយនយោបាយ កម្ពុជា

ភ្នំពេញ ៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រមុខដឹកនាំបក្សប្រឆាំងបានលើកឡើងពីតួនាទី យ៉ាងសំខាន់ របស់ជប៉ុនក្នុងការ រិះរកដំណោះ ស្រាយនយោបាយ និងស្ថិរភាពនយោបាយ សម្រាប់ការ អភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក កឹម សុខា។

ការលើកឡើងរបស់លោក កឹម សុខាបែបនេះ បានធ្វើឡើងកាលពី រសៀល ថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ខណៈដែលលោក  និង លោក សម រង្ស៊ី ជួបជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា( Japan-Cambodia Friendship MPs League) ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភា នៃគណបក្សកាន់អំណាច គឺគណបក្ស ប្រជាធិបតេយ្យសេរី(LDP) និងគណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យជប៉ុន(DJP) នៅវិមានព្រឹទ្ធសភាជប៉ុន ក្នុងទីក្រុងតូក្យូ។

លោកបញ្ជាក់ថា “យើងលើកឡើងអំពី តួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងការស្វែងរកដំណោះ ស្រាយនយោបាយ និងស្ថិរភាពនយោបាយសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

តំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា របស់ប្រទេសជប៉ុន ចង់ឃើញប្រទេសកម្ពុជា មានស្ថិរភាព នយោបាយ ដើម្បីធានាដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីភាពជាមូលដ្ឋាន ការអភិវឌ្ឍន៍ និងវិនិយោគទុនបរទេស។ ពួកគាត់បានសង្កត់ថា “ជំនួយរបស់ប្រទេសជប៉ុន ផ្តល់ដល់កម្ពុជា គឺសម្រាប់ពលរដ្ឋខ្មែរទាំងអស់ មិនមែនសម្រាប់គណបក្សនយោបាយណាមួយឡើយ”៕

ថ្នាក់ដឹកនាំបក្សប្រឆាំង លើកពីតួនាទីសំខាន់ របស់ជប៉ុន ក្នុងការស្វែងរកដំណោះ ស្រាយនយោបាយ កម្ពុជា