ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​


ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន​ Alibaba អាច​​រក​ចំណូល​ពី​ការ​លក់​បាន​ដល់​ទៅ​​១​ពាន់​លាន​ដុល្លារ​ដោយ​ប្រើ​ពេល​​​តែ​៨​នាទី នៅ​ក្នុង​​ទិវា​ទិញ​ទំនិញ​ Single’s Day​ ដែល​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ជា​រៀង​រាល់​ឆ្នាំ។

 

ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​

 

ក្រុមហ៊ុន​​លក់​ទំនិញ​តាម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នេះ​បាន​រាយការណ៍​ថា ​ខ្លួន​​បាន​បំបែក​កំណត់​ត្រា​លក់​​​កាល​ពី​ឆ្នាំ​ទៅ​របស់​ខ្លួន​​ដែល​ពេល​នោះ​គឺ​​​ប្រើ​ពេល​១៧​នាទី​ទើប​អាច​លក់​បាន​​ពាន់​លាន​ដុល្លារ។ ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​រយៈ​ពេល​១៧​នាទី​ ២៩​វិនាទី​ គេ​អាច​លក់​បាន​ខ្ទង់​២​ពាន់​ដុល្លារ​ ហើយ​កន្លង​ផុត​​មួយ​ម៉ោង​ក្រោយ​គេ​អាច​រក​បាន​​ដល់​ទៅ​៣,៩​ពាន់​លាន​ដុល្លារ។ បាន​រយៈ​ពេល​៩០​នាទី​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​ទិវា​ទិញ​ទំនិញ​ Single’s Day​ ក្រុមហ៊ុន​អាច​រក​បាន​៥​ពាន់​លាន​ដុល្លារ។

 

ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​

 

ការ​ទិញ​ទំនិញ​តាម​ទូរសព្ទ​គឺ​ជា​ស្ពាន​ចម្លង​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​របស់​ក្រុមហ៊ុន​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ដូច​នេះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CNBC បាន​ឲ្យ​ដឹង​ថា​ការ​ទិញ​ទំនិញ​តាម​ទូរសព្ទ​គឺ​កាន់​កាប់​ចំណូល​សរុប​ចំនួន​៧៣,៩​ភាគ​រយ​ ដែល​ស្មើ​នឹង​២,៩​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​មួយ​ម៉ោង​ដំបូង។

លោក​ Daniel Zhang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Alibaba បាន​លើកឡើង​ថា​៖ “​កាល​ពី​ឆ្នាំ​មុន​ពួក​យើង​ទទួល​បាន​ការ​កុម្ម៉ង់​ចំនួន​៨០ ០០០​ដង​នៅ​ក្នុង​មួយ​វិនាទី។ ​ដោយ​ឡែក​ឆ្នាំ​នេះ​យើង​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ការ​កុម្ម៉ង់​១២០ ០០០​ដង​ និង​ការ​ទូរ​ទាត់​ប្រាក់​៦០ ០០០​ដង​ក្នុង​មួយ​វិនាទី។ វា​នឹង​ក្លាយ​ជា​សមិទ្ធផល​​ដែល​ជា​​​មោទនភាព​មួយ​​​សម្រាប់​​យើង”។

 

គួរ​បញ្ជាក់​ថា ​ទិវា​ទិញ​ទំនិញ​ Single’s Day ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០​ ដើម្បី​ជា​ការ​សាទរ​មួយ​ដល់​ជីវិត​នៅ​លីវ ហើយ​នៅ​ឆ្នាំ​២០០៩​ Alibaba គឺ​ជា​ក្រុមហ៊ុន​ដែល​ចាប់​ផ្ដើម​​លក់​ទំនិញ​តាម​អ៊ីនធឺណិត​​ដំបូង​គេ​​និង​​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង៕​​​​​​​​​​​​​​​

 

ចុច​អាន៖ Barack Obama បង្កើត​ Page Facebook ផ្ទាល់​ខ្លួន

 

ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNBC​​​​​​​​

នាំមកជូនដោយ

ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ​