លោក​សាយ សំ​អាល់ ៖ ចំណុច​សំខាន់ នៃ​ភាពជោគជ័យ ក្នុងការ​ដឹកនាំ​ស្ថាប័ន

ភ្នំពេញ: លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ធ្វើ​បាឋកថា នៅ​បណ្ឌិត្យ សភា​នគរបាល​ក​ម្ពុ​ជា ដើម្បី​ចែករំលែក​បទពិសោធន៍ ក្នុង​ការងារ​ដឹកនាំ​គ្រប់គ្រង ក្រសួង​ស្ថាប័នរដ្ឋ ដល់​សិក្ខាកាម​វគ្គ​សុ​ក្រឹត្យ​ការ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ឯក ជំនា​ន់ទី​១៣ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​ចាំបាច់​ត្រូវ​ពង្រឹង ភាពជា​អ្នកដឹកនាំ ក្នុង​ស្ថាប័ន តាមរយៈ​ការកែសម្រួល រចនាសម្ព័ន្ធ​គ្រប់គ្រង ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ការធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី ជាពិសេស​ការលើកកម្ពស់ កម្រិតជីវភាព និង​ស្មារតី​របស់​មន្ត្រីរាជកា​រ​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ចំណុច​សំខាន់ នៃ​ភាពជោគជ័យ ក្នុងការ​ដឹកនាំ​ស្ថាប័ន គឺមាន​ភាព​អាស្រ័យ យ៉ាង​ផ្ទាល់​ទៅនឹង​ឆន្ទៈ ភាពឈ្លាសវៃ និង​គំនិត​ច្នៃប្រឌិត របស់​មេដឹកនាំ ក្នុងការ​គ្រប់គ្រង តម្រង់ទិស និង​ការ​ប្រែក្លាយ កម្លាំង​មហាជន​ឱ្យទៅជា កម្លាំង​កសាង ការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ប្រកបដោយ​ស​និទាន​ភាព ស្របតាម​ចក្ខុវិស័យ និង​បេសកកម្ម​របស់​ស្ថាប័ន ឆ្លើយតប​ទៅនឹង​តម្រូវការ ចំពោះមុខ និង​ស្ថានភាព​ជាក់ស្តែង នៃ​សង្គមជាតិ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕V​/S

លោក​សាយ សំ​អាល់ ៖ ចំណុច​សំខាន់ នៃ​ភាពជោគជ័យ ក្នុងការ​ដឹកនាំ​ស្ថាប័ន

លោក​សាយ សំ​អាល់ ៖ ចំណុច​សំខាន់ នៃ​ភាពជោគជ័យ ក្នុងការ​ដឹកនាំ​ស្ថាប័ន

លោក​សាយ សំ​អាល់ ៖ ចំណុច​សំខាន់ នៃ​ភាពជោគជ័យ ក្នុងការ​ដឹកនាំ​ស្ថាប័ន