​រដ្ឋមន្ត្រី​ព័ត៌មាន ផ្តល់​សាំង ១.៥០០ លីត្រ ចាក់​ម៉ាស៊ីនបូមទឹក បញ្ចូល​ស្រែប្រាំង ជួន​កសិករ នៅ​ឃុំ​ព្រែក​តា​នុង​

ភ្នំពេញ: យោងតាម​អាកាសធាតុ​ប្រែប្រួល នា​ឆ្នាំ​២០១៥​នេះ ដែល​បង្កឱ្យមាន​ភាពរាំងស្ងួត និង​ខ្វះខាត​ទឹក សម្រាប់​បងប្អូន​ប្រជាកសិករ បង្កបង្កើនផល​ស្រូវ​នោះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួមជាមួយ សហការី បាន​នាំយក​ប្រេងសាំង​ចំនួន ១.៥០០​លីត្រ ទៅ​ចាក់​ម៉ាស៊ីនបូមទឹក ដើម្បី​បូមទឹក​បញ្ចូល ស្រែប្រាំង​របស់​ប្រជាកសិករ​នៅ​តំបន់​ពន្លិច​ស្វាយ ក្នុងភូមិ​ទី​១៣ ឃុំ​ព្រែ​កតា​នុង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​លោក លឹម ជួរ​ឡេង ប្រធាន​ក្រុមប្រឹក្សាឃុំ​ព្រែក​តា​នុង បានឱ្យដឹងថា ការបង្កបង្កើន​ផលរ​បស់ ប្រជាកសិករ នៅ​តំបន់​ពន្លិច​ស្វាយ ក្នុង​ឃុំ​ព្រែក​តា​នុង នា​ឆ្នាំនេះ មិនសូវ​បានល្អ​ទេ ដោយសារ​តំបន់​នេះ ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ ហើយ​ទឹកទន្លេ ក៏​តូច​មិន​ហូរ​ចូល​ប្រឡាយ ព្រែក​សម្រាប់​ប្រជាកសិករ ប្រើប្រាស់​នោះឡើយ​។​

​លោក​បាន​បញ្ជាក់ថា នៅ​តំបន់​ពន្លិច​ស្វាយ​នេះ ជា​តំបន់​មួយ​នៅ ដាច់ស្រយាល ឆ្ងាយ​ជាងគេ ក្នុងចំណោម​បណ្តា​ភូមិ​នានា ក្នុងស្រុក​កោះ សូ​ទិន ដូច្នេះហើយ​មិនសូវមាន​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ណា ចុះមក​ដល់ទី​នេះ​ទេ មានតែ​លោក ខៀវ កាញារីទ្ធ ដែល​តែងតែ បាន​អញ្ជើញ​មកដល់​ទីនេះ ជាច្រើន​ដង និង​បាន​យកចិត្តទុកដាក់ ជួយ​ដល់​ការលំបាក​របស់ ប្រជាកសិករ​នៅទីនេះ ដូចជា​បាន​ជួយ​សង់ សាលារៀន ផ្លូវថ្នល់ អណ្តូងទឹក ជាដើម ជាពិសេស នៅថ្ងៃនេះ លោក​រដ្ឋមន្ត្រី បាន​នាំយក​ប្រេងសាំង មកចាក់​ម៉ាស៊ីនបូមទឹក ស្រោចស្រព​ដល់​ស្រែប្រាំង របស់​ប្រជាកសិករ ដែល​កំពុង​ជួបប្រទះ ការរាំងស្ងួត ដែលជា​កង្វល់​ធំ​របស់​ប្រជាកសិករ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​បងប្អូន ប្រជាកសិករ នៅ​ឃុំ​ព្រែក​តា​នុង នាពេល​នោះដែរ​ថា យោងទៅតាម​ភាពរាំងស្ងួត និង​ទឹកទន្លេ​តិច​ផង​នោះ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ការ​អុំទូក នៅ​ឆ្នាំ​២០១៥​នេះ ដោយ​បង្វែរ​ថវិកា​ចំណាយ លើ​ការ​អុំ​ទុក​នេះ យកទៅ​ទិញ​ប្រេង សម្រាប់​ចាក់​ម៉ាស៊ីនបូមទឹក ជួយ​ដល់​ប្រជាកសិករ ដែល​កំពុង​ជួប​ការរាំងស្ងួត ក្នុងការ​បង្កបង្កើនផល​ស្រូវ និង​ដំណាំ​ផ្សេងៗ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា គ្រោះរាំងស្ងួត​នេះ មិនមែន​មានតែ​នៅ​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ នៅ​បណ្តា​ប្រទេស មួយចំនួនទៀត នៅលើ​ពិភពលោក​នេះ ក៏​ជួប​ភាពរាំងស្ងួត​នេះដែរ ជាពិសេស​នៅ​សហរដ្ឋអាមេរិក បាន​ជួប​ភាពរាំងស្ងួត នេះ ៥ ឆ្នាំ​មកហើយ ដោយសារ​ទឹកសមុទ្រ​ឡើង​កំដៅ បង្កឱ្យមាន​ភាពរាំងស្ងួត​នេះ​ឡើង ប៉ុន្តែ​នៅពេល​ទឹក សមុទ្រ​ចុះ​កំដៅ​នោះ នឹងមាន​ភ្លៀង​ធ្លាក់ គ្រប់គ្រាន់​វិញ​ហើយ​៕V/S

​រដ្ឋមន្ត្រី​ព័ត៌មាន ផ្តល់​សាំង ១.៥០០ លីត្រ ចាក់​ម៉ាស៊ីនបូមទឹក បញ្ចូល​ស្រែប្រាំង ជួន​កសិករ នៅ​ឃុំ​ព្រែក​តា​នុង​

​រដ្ឋមន្ត្រី​ព័ត៌មាន ផ្តល់​សាំង ១.៥០០ លីត្រ ចាក់​ម៉ាស៊ីនបូមទឹក បញ្ចូល​ស្រែប្រាំង ជួន​កសិករ នៅ​ឃុំ​ព្រែក​តា​នុង​

​រដ្ឋមន្ត្រី​ព័ត៌មាន ផ្តល់​សាំង ១.៥០០ លីត្រ ចាក់​ម៉ាស៊ីនបូមទឹក បញ្ចូល​ស្រែប្រាំង ជួន​កសិករ នៅ​ឃុំ​ព្រែក​តា​នុង​