​អភិបាល​រាជធានី ធ្វើ​បាឋកថា ផ្តល់​បទពិសោធន៍​ការងារ​ជាក់ស្តែង​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​បាឋកថា ស្តីពី ការចែករំលែក​ចំណេះដឹង ផ្អែកលើ​ទ្រឹស្តី និង​បទពិសោធន៍​ការងារ​ជាក់ស្តែង របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ជូន​កម្មសិក្សាការី សិស្ស​មន្ត្រី និង​សិក្ខាកាម នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​។​

​លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សាលា​ភូមិន្ទ​រដ្ឋបាល ដែលជា​សាលា​អនុវត្ត របស់​ជាតិ​តែមួយគត់ ទទួល​អាណត្តិ​ពី រាជ​រដ្ឋា​បាល ក្នុងការ​ជ្រើសរើស បណ្តុះបណ្តាល សិស្ស​មន្ត្រី និង​ធ្វើ​ក្រឹត្យ​ការជូន​មន្ត្រី ដែល​កំពុង​បម្រើ​ការងារ នៅក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ ក្នុង​គោលបំណង ដើម្បី​ឆ្លើយតប​ទៅនឹង បេសកកម្ម​សេវាសាធារណៈ ស្របទៅនឹង​លក្ខខណ្ឌ​តម្រូវការ នៃ​ការធ្វើ​ទំនើបកម្ម មុខងារសាធារណៈ ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ នាពេលនេះ​។ ម្យ៉ាងវិញទៀត សម្រាប់​រាជធានី​ភ្នំពេញ មន្ត្រី​របស់​យើង កំពុងធ្វើការ​យ៉ាងសកម្ម ដែល​បាន​ធនធាន​ចំណេះដឹង ពី​សាលា​ភូមិន្ទ​រដ្ឋបាល​នេះ បានប្រែក្លាយ​ចំណេះដឹង ឲ្យ​ទៅជា​បេសកកម្ម នៅក្នុង​ការចូលរួម និង​កសាង អភិវឌ្ឍន៍​រាជធានី ឲ្យ​ទទួលបាន​ផល​យ៉ាង​ល្អ​។​

​ជាក់ស្តែង នៅ​ឆ្នាំ​២០១៥​នេះ សាលា​ភូមិន្ទ​រដ្ឋបាល ទទួលបាន​មន្ត្រី សិស្ស សិក្ខាកាម ដើម្បី​ចុះ​ធ្វើ​កម្មសិក្សា នៅ​នឹង​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ថ្នាល បណ្តុះបណ្តាល ជាក់ស្តែង​មួយ រួមចំណែក​ជាមួយ នឹង​វគ្គ​បណ្តុះបណ្តាល របស់​វិក្រឹត្យការ​ផងដែរ​៕V/S