​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ រអិល​ជើង ធ្លាក់ទឹក​លង់​ស្លាប់​

បាត់ដំបង​: កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ទៅ​លាង​ជើង នៅ​អណ្តូងទឹក​ខាងកើត​ខ្ទម ចំងាយ​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​រអិល​ជើង និង​ស្ពាន​ធ្លាក់ទឹក បណ្តាលអោយ​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាល ស្រុក​បាណន់ បានអោយដឹងថា កុមារី​រងគ្រោះ ឈ្មោះ តី ណាក់ អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្នាក់នៅ​ជាមួយ​យាយ​តា ធ្វើស្រែ នៅ​ចំណុច​ខាងលើ ។​

​លោក​អធិការ បាន​បន្តថា មុនពេល​កើតហេតុ  កុមារី​រងគ្រោះ ខាងលើ បាន​ទៅ​លាង​ជើង នៅ​អណ្តូងទឹក ខាងកើត​ខ្ទម ចំងាយ​ប្រហែល​៣០ ម៉ែត្រ ស្រាប់តែ​រអិល​ជើង និង​ស្ពាន​ធ្លាក់ទឹក បណ្តាលអោយ​លង់ទឹក​ស្លាប់ ។

​លោក​អធិការ បាន​បញ្ជាក់ថា ដោយ​ឆ្លងតាម​ការចុះពិនិត្យ នៅ​កន្លែងកើតហេតុ និង​សាកសព​របស់​កុមារី​រងគ្រោះ សមត្ថកិច្ច​ជំនាញ អាច​សន្និដ្ឋានបានថា ជនរងគ្រោះ ពិតជា​រអិល​ជើង និង​ស្ពាន​ធ្លាក់ទឹក បណ្តាលអោយ​លង់ទឹក​ស្លាប់ ពិតប្រាកដ​មែន ហើយ​បានប្រគល់​សាកសព អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕V​/S