​ឃាត់ខ្លួន​បុរស​មេការ​ម្នាក់ លើ​ករណី​លួងលោម រំលោភ​សេពសន្ថវៈ​

ព្រៃវែង: កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​នគរបាល ស្រុក​កញ្ជ្រៀច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​លួងលោម រំលោភ​សេពសន្ថវៈ ក្មេងស្រី​ម្នាក់ នៅលើ​ភ្លឺ​ប្រឡាយ​វ៉ៃ​កូ ខាងកើត ភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ យន់ ឡុ​ន អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ ចំ​ណែ​ជនរងគ្រោះ ឈ្មោះ ឈ​.​ឡ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ។​

​ជនសង្ស័យ បាន​យក​ឥទ្ធិពល​ខ្លួន ជា​មេការ កៀបសង្កត់​នឹង​ការ​ដេក នៅពេល​យប់​ដេក​ជិតគ្នា ។ បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​កញ្ជ្រៀច និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​៕V​/S

​ឃាត់ខ្លួន​បុរស​មេការ​ម្នាក់ លើ​ករណី​លួងលោម រំលោភ​សេពសន្ថវៈ​