​ជិះ​ម៉ូតូ​បុក​សត្វ​ក្របី ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់

ពោធិ៍សាត់: បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ បើក​ម៉ូតូ ទៅបុក​សត្វ​ក្របី ដែល​ម្ចាស់​កំពុង​ដឹក ដើរ​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​១០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ញឿ​ន ប៊ុន​រ៉េត  អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ និង​ម្នាក់ទៀត ឈ្មោះ ស៊ុន ចា​ន្នី អាយុ​១៦​ឆ្នាំ ជា​អ្នករួមដំណើរ របួសស្រាល រស់នៅ​ភូមិ​តា​សាស ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។

​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1D 3838 ឌុប​គ្នា​ធ្វើដំណើរ​តាមផ្លូវ ក្រាល​គ្រូ​ស​កៅស៊ូ​មួយ​ខ្សែ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បោះពួយ​យ៉ាង​លឿន លុះ​មកដល់​ចំណុច កើតហេតុ ប្រទះ​នឹង​អ្នក​ដឹក​សត្វ​ក្របី ដើរ​លើ​ចិញ្ចើមថ្នល់ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​សត្វ​ក្របី​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ដួល​បោក​ក្បាល​បាក់ ក ស្លាប់ នៅ​កន្លែងកើតហេតុ​។ ចំណែកឯ​អ្នកជិះ​ពីក្រោយ របួសស្រាល ។

​ក្រោយពេល​កើតហេតុ សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ជន​រងរបួស ត្រូវបាន​បញ្ជូនមក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។ ចំពោះ​ម៉ូតូ សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕V/S

​ជិះ​ម៉ូតូ​បុក​សត្វ​ក្របី ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់

​ជិះ​ម៉ូតូ​បុក​សត្វ​ក្របី ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់