វិរបុរស​អាល្លឺម៉ង់ ទទួល​មរណភាព​នៅ​វ័យ ៩៦​ឆ្នាំ​

​អាល្លឺម៉ង់​៖ អតីត​អធិការបតី​អាល្លឺម៉ង់​លោក Helmut Schmidt បាន​ទទួលមរណភាព​នៅ​ក្នុង​វ័យ ៩៦​ឆ្នាំ ដោយ​ជំងឺ​ជរា​ពាធ នៅក្នុង​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​។​

​វេជ្ជ​បណ្ឌិល​ផ្ទាល់ខ្លួន​របស់​លោក Schmidt បាន​ថ្លែងឲ្យដឹងថា លោក Schmidt បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ម្សិលមិញ​នេះ បន្ទាប់​ពី​សុខភាព​របស់​លោក​បាន​ធ្លាក់​ដុនដាប​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​។​

​លោក Helmut Schmidt ជា​មេដឹកនាំ​កំពូល​មួយ​រូប ដែល​ជួយ​ឲ្យ​សេដ្ឋីកិច្ច​អាល្លឺម៉ង់ រីកចម្រើន បើ​ទោះបីជា​លោក​បាន​ចាក​ចេញពី​ឆាកនយោបាយ​ក្ដី ក៏​ប៉ុន្តែ​លោក​នៅតែ​ជា​ទីប្រឹក្សា​ដ៏​សំខាន់​ម្នាក់​សម្រាប់​លោកស្រី Angela Merkel ហើយ​លោក​ស្រី​តែងតែ​ចាត់ទុក និង​គោរព​លោក Schmidt ជា​មនុស្ស​គំរូ​ប សម្រាប់​រៀនសូត្រ​តាម ហើយ​ក៏​ត្រូវបាន​ប្រជាជន​អាល្លឺម៉ង់​ចាត់ទុក​ជា​វិរបុរស​របស់​ពួកគេ​ទៀត​ផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Schmidt បាន​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​តាំងពី​ឆ្នាំ ១៩៧៤ ដល់ ១៩៨២៕​

វិរបុរស​អាល្លឺម៉ង់ ទទួល​មរណភាព​នៅ​វ័យ ៩៦​ឆ្នាំ​

Like this:

Like Loading...