អនុវត្ត​សាល​ដីកាប្រកប​ដោយចំរូងចម្រាស់ តែ​បានជោគជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា មុន​នេះ​បន្តិច អាជ្ញា​ធរមាន​សមត្ថកិច្ច ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​មួយ​រូប រួម​ជាមួយ​រដ្ឋ​អំណាច​ខណ្ឌចំការមន ដោយ​មាន​កងកម្លាំងប្រដាប់អាវុធ​ច្រើន​នាក់​ចូលរួម​ផង បាន​ចុះ​ទៅ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​លើ​ផ្ទះ​លេខ​៦១ ផ្លូវ​លេខ​៤៤០ សង្កាត់​ទួល​អំ​ពូ​ង​ទី​២ ខណ្ឌចំការមន ។

ពេល​ចុះ​ទៅ​អនុវត្ត​សាលដីកា ត្រូវ​បាន​ស្ត្រី​ដែល​ស្នាក់​នៅ​ធ្វើការ​តវ៉ា​ដោយ​អះអាង​ថា គាត់​ស្នាក់​នៅផ្ទះ​នេះ​តាំងពី​កើតមក ហេតុ​អ្វី​ក៏​មក​យក​ផ្ទះ​គាត់​ឱ្យ​អ្នក​ដទៃ ។

ដោយសារ​មានការ​តវ៉ា​ខ្លាំង​បែប​នេះ សមត្ថកិច្ចបាន​​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​​នាំ​ទៅ​សាលា​ខណ្ឌ ។ បន្ទាប់​មក អស់​មាន​អ្នក​តវ៉ា សមត្ថ​កិច្ច​​បាន​ចាប់​ផ្តើម​យ​ក​ជាង​​មក​រុះរើ​ផ្ទះ​ចេញ ដើម្បី​ប្រគល់​ឱ្យ​អ្នក​ឈ្នះក្តី ។

ការ​អនុវត្តន៍​សាលដីកា​បាន​ទទួល​ជ័យ​ជំនះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ។