ចាប់​ខ្លួន​ជន​សង្ស័យ​២នាក់​ពាក់​ព័ន្ធ​ករណី​បន្លំ​លួច​ទូរ​ស័ព្ទ​ដៃភ្ញៀវ​ទេស​ចរ​បរទេសនៅ​ឆ្នេរ​អូឈើទាល

ខេត្ត​ព្រះ​សីហនុ​ ៖ កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ចំណុច​ក្រោយ​បន្ទាយ​ប៉េ​អឹម​​ចាស់​តាម​ឆ្នេរ​តំបន់​អូឈើ​ទាល​មានករណី​បន្លំ​លួច​ទូរ​ស័ព្ទ​ដៃ​ជន​បរទេស​។

ជន​រង​គ្រោះ​មាន​ឈ្មោះ David Heney ភេទ​ប្រុស ជា​ជន​ជាតិ​អូស្ត្រា​លី កាន់​លិខិត​ឆ្លង​ដែន​លេខ​M6911244 ជា​ភ្ញៀវ​ទេស​ចរ​បាន​បាត់​ទូរ​ស័ព្ទ​ម៉ាក​សាំសុង​។

ក្រោយ​ទទួល​ព័ត៌​មាន​ កម្លាំង​នគរ​បាល​ទេស​ចរណ៍​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ និង​ឃាត់​ក្មេង​ប្រុស​ម្នាក់​(ក្មេង​លក់​ផ្កា​តាម​ឆ្នេរ) ជា​អ្នក​ធ្វើ​សកម្ម​ភាព​ និង​ជន​ទទួល​ផល​ចោរ​កម្ម​ (អ្នក​រត់​ម៉ូតូ​ឌុប​)ម្នាក់​មក​សាក​សួរ និង​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​កណ្តាល​យុត្តិ​ធម៌​ចាត់​ការ​តាម​នីតិ​វិធី​៕