រយៈពេល​១១​ថ្ងៃ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​បាន​ចំនួន​១៤,២១៩​នាក់

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ថ្ងៃទី​១១  ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​បានប្រកាស​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​នៅ​ទូទាំង រាជធានី​-​ខេត្ត​ទាំង​២៥ មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ចុះឈ្មោះ​ចំនួន​១៤.២១៩​នាក់​។ 

​    ​យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការចុះ​បោះឆ្នោត​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​បានបញ្ជាក់​ថា សរុប​ភូមិ​ទាំងអស់​មាន​៤១ ក្នុង​២៥-​រាជធានី​-​ខេត្ត​។ គិត​ជា​ចំនួន​ភាគរយ​វិញ​មាន​៤៣.៧១​ភាគរយ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​។ បើ​គិត​ចំនួន​អ្នក​ចុះឈ្មោះ​ប៉ាន់ស្មាន​៣២,៥២៨៕ 

រយៈពេល​១១​ថ្ងៃ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​បាន​ចំនួន​១៤,២១៩​នាក់