វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak (មានវីដេអូ)

ដោយសារតែមានការ សំណូមពរ ច្រើនពីសំណាក់ ប្រិយមិត្ត អំពីវិធីសាស្រ្ត ដែលងាយស្រួល ក្នុងការ ទាញយក វីដេអូពី YouTube ដោយមិន ចាំបាច់ Jailbreak ទើប ខេមបូ សម្រេចរិះរក វិធីសាស្រ្ត ណាដែល ងាយស្រួល​បំផុត ដើម្បីបង្ហាញ ជូនលោកអ្នក តែម្តង ហើយប្រសិនបើ វិធីសាស្រ្តនេះ នៅតែមាន ការលំបាក សម្រាប់មិត្ត អ្នកអាន យើងខ្ញុំនឹង ខិតខំ ស្វែងរក វិធីសាស្រ្តថ្មី ថែមទៀត។

វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak (មានវីដេអូ)

របៀបនៃការទាញយកវីដេអូពី YouTube លើឧបករណ៍ មិនទាន់ Jailbreak វាពិតជា មានច្រើន មែនទែន តែវាមាន បែបបទ នៃការទាញ យកខុសៗគ្នា ដោយសារតែ កម្មវិធី YouTube មុខងារ Offline មិនមានភាព ទូលំទូលាយ អោយអ្នក ប្រើប្រាស់​ ហើយកម្មវិធី ទាញយក មិនពិតប្រាកដ ដូច្នេះហើយ លុះត្រាតែយើងចេះ ច្នៃប្រឌិត ដោយខ្លួនឯង ទើបអាច ទាញយក វាបាន ដោយប្រើប្រាស់ កម្មវិធី រួមផ្សំ ជាមួយនឹង គេហទំព័រ ជាដើម។ តោះសាកល្បង ជាមួយយើងខ្ញុំ ទាំងអស់គ្នា៖

តម្រូវការ

  • មានការទាញយកកម្មវិធី YouTube ពី App Store ឬ អ្នកអាច ទាញយក តាមរយៈតំណរនេះ
  • ទាញយកកម្មវិធី QWE តាមរយៈតំណរនេះ
  • ត្រៀមបើកគេហទំព័រ keepvid.com លើកម្មវិធី QWE
  • ចូលកម្មវិធី YouTube ស្វែងរក វីដេអូដែលអ្នក ចង់ទាញយក និង Copy Link ដូចវីដេអូ ខាងក្រោមនេះ

ធ្វើតាមការណែនាំវីដេអូខាងក្រោម:

ខេមបូសង្ឈឹមថា លោកអ្នកនឹង អាចអុវត្តន៍ វាបានដោយ ជោគជ័យ ជាមួយនឹង វីដេអូណែនាំ ខាងលើ ប្រសិនបើ លោកអ្នក មានបញ្ហា ឬ ចម្ងល់ផ្សេងៗ អ្នកអាច Comment នៅខាងក្រោម នេះបាន ក្រុមការងារ យើងខ្ញុំ នឹងខិតខំ ឆ្លើយតប អោយបាន ឆាប់រហ័ស តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Meng
  • 10:43 AM, 11 November
  • ប្រភព: iDevice Help
  • Tag: ចំណេះដឹងទូទៅ