ធ្លាក់យន្តហោះលើ ផ្ទះប្រជាពលរដ្ឋ នៅរដ្ឋ Ohio សហរដ្ឋអាម៉េរិក, មនុស្សនៅលើយន្តហោះ ស្លាប់ទាំងអស់

អូហៃយ៉ូ៖ យន្តហោះខ្នាតតូចមួយបានធ្លាក់លើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ខណៈហោះជិតដល់អាកាសយាន ដ្ឋាន Akron រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ ការធ្លាក់យន្តហោះនេះ បណ្ដាលឲ្យមនុស្សនៅលើយន្តហោះស្លាប់ទាំង អស់ តែមិនដឹងចំនួនច្បាស់លាស់នៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី១១ ខែវិច្ឆិកា។

«យើងមិនដឹងថា យន្តហោះនោះធ្លាក់នៅម៉ោងប៉ុន្មាន។ យើងក៏មិនដឹងថា មានមនុស្សប៉ុន្មាននាក់ត្រូវបានស្លាប់ ហើយយើងក៏មិនបានដឹងថា មនុស្សនៅលើយន្តហោះនោះ ជាអ្នកដំណើរ ឬមួយយ៉ាងណា និងមានចំនួនប៉ុន្មាន ដែរ»។ នេះជាការបញ្ជាក់របស់លោក Bill Haymaker អាជ្ញាធររដ្ឋអូយៃយ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយ ពេលធ្លាក់យន្តហោះ។

បើតាមប្រភពរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា យន្តហោះនេះជារបស់ក្រុមហ៊ុន Hawker និងផ្ទុកមនុស្ស ១០ នាក់ ដោយបានធ្លាក់នៅលើផ្ទះប្រជាពលរដ្ឋ និង បានផ្ទុះឆេះតែម្ដង៕

ធ្លាក់យន្តហោះលើ ផ្ទះប្រជាពលរដ្ឋ នៅរដ្ឋ Ohio សហរដ្ឋអាម៉េរិក, មនុស្សនៅលើយន្តហោះ ស្លាប់ទាំងអស់