យប់មិញ! ឆេះ​ផ្ទះឈើ​៣​ខ្នង​នៅ​ស្រុក​ក្រូចឆ្មារ ខូចខាត​ទ្រព្យសម្បត្តិ​អស់​ច្រើន

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះ​ឈើ​៣​ខ្នង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​​ទី​១០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ជី​១ ឃុំ​រកា​ស្នោ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃុំ ខណៈ​ដែល​រថយន្ត​ពន្លត់​មិន​អាច​ទៅ​ជួយ​អន្ត​រាគមន៍​ទាន់​ ហើយ​ចំពោះ​​មូលហេតុ​​ ក៏គេនៅមិន​ទាន់​ដឹង​ច្បាស់​​នៅឡើយ ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ទាំង​៣​ត្រូវ​បាន​ស្គាល់ ១-​ឈ្មោះ​នឹម ខុ​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ដែល​មាន​ទំហំ​៧​ម៉ែត្រ គុណ​១៦​ម៉ែត្រ​, លុយ​៧​ពាន់​ដុល្លារ​, លុយ​ខ្មែរ​១០​លាន​រៀល និង​មាស​២​តម្លឹង ។

ម្ចាស់ផ្ទះ​ទី​២-​ឈ្មោះ​ផ​ន សម្បត្តិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានផ្ទះ​ទំហំ​៧​ម៉ែត្រ គុណ​១៦​ម៉ែត្រ​, ឆេះ​ថ​ឡេ​ថង់ (​គោ​យន្ត​)១​គ្រឿង​, លុយ​១​ម៉ឺន​ដុល្លារ​, លុយ​ខ្មែរ​៦​លាន​រៀល និង​មាស​១២​ជី តែ​រក​ឃើញ​វិញ​១០​ជី  ។

​ម្ចាស់ផ្ទះ​ទី​៣-​ឈឿ​ង ច័ន្ទ​សេង អាយុ​៣៥​ឆ្នាំ (​ជា​បុរស​ពិការ​) មាន​ទំហំ​ផ្ទះ​៧​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​, ឆេះ​ម៉ូតូ​១​គ្រឿង​, រទេះគោ​១ និង​លុយ​ខ្មែរ​៤​លាន​រៀល ដោយ​មុន​ដំបូង គេ​ឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​ទី​៣​នេះ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព