​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

កុមារ​តូច​​២នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​កំពុង​ធ្វើ​កិច្ច​ការ​គ្រូ​ដាក់​ឲ្យ ក្រោម​​ស្ពាន​នៃ​ផ្លូវ​រថភ្លើង ប៉េកាំង-ក្វាងចូវ ប្រទេស​ចិន​ នៅ​វេលា​ម៉ោង៨យប់ កាល​ពី​ថ្ងៃ​ទី ៩ វិច្ឆិកា​កន្លង​ទៅ ​​ទោះ​សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់ ៩អង្សារ​​ក្ដី​។ ​

 

អ្នក​ដំណើរ​ឆ្លងកាត់​ទីនោះ ​បាន​ឃើញ​ក្មេង​ទាំង​ពីរ សម្ងំ​ធ្វើ​កិច្ចការ​​សាលា​យ៉ាង​ស្ងាត់​ស្ងៀម ក្រោម​ពន្លឺ​អំពូល​ស្ពាន​ រួម​ទាំង​ឮ​សំឡេង​រថភ្លើង​រត់​ពីលើ រថយន្ត​តូច​ធំ និង​អ្នក​ដំណើរជា​ច្រើន។

 

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

កុមារ​ទាំង​ពីរ​ត្រូវ​គេ​ដឹង​ថា​ជា​បងប្អូន​បង្កើត​ ម្នាក់​មាន​អាយុ ៧ឆ្នាំ​ឈ្មោះ Hang និង ​៦​ឆ្នាំ ឈ្មោះ Tao រៀន​ថ្នាក់​ទី​មួយ នៅ​សាលា​បឋម​សិក្សា​ក្នុង​ក្រុង​ចេងចូវ ខេត្ត​ហេណាន។ ឪពុក​ម្ដាយ​របស់​ពួកគេ​លក់​ភួយ និង​មួក​សុវត្ថិភាព​តាម​ចិញ្ចើម​ផ្លូវ។ ពួកគេ​បន្ត​នៅ​ជាមួយ​ឪពុក​ម្ដាយ​តាម​ដង​ផ្លូវ រហូត​ដល់​ម៉ោង ១១យប់ ​ទើប​ត្រលប់​មក​ផ្ទះ​វិញ។

 

​​​​​​​​​​​​ឪពុកម្ដាយ​​កុមារ​ទាំង​ពីរ​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ “បន្ទប់​ជួល​របស់​ពួក​យើង​​រញ៉េរញ៉ៃ​ណាស់ និង​ព្រួយបារម្ភ​ ពេល​ទុក​ពួកគេ​ឲ្យ​នៅ​តែ​ឯង​ក្នុង​បន្ទប់។ ដូច្នេះ​​គួរ​យក​ពួកគេ​ទៅ​កន្លែង​លក់​ជាមួយ​ពួក​យើង​ប្រសើរ​ជាង​”។

 

អ្នក​ដំណើរ​ជាច្រើន​​​ដែល​​​ឆ្លង​កាត់ បាន​ថត​រូប​ក្មេងៗ​​ទាំងពីរ​ទុក ដើម្បី​ឲ្យ​កូន​ៗ​របស់​ពួកគេ​មើល​ និង​ខិតខំ​រៀន​សូត្រ​តាម​ផង​ដែរ៕​

 

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

ចុចអាន៖ ខ្សែ​ជីវិត​ពិត​ក្មេង​ប្រុស​ដ៏​កម្សត់ ខំប្រឹង​សិក្សា​ក្រោម​ពន្លឺ​ភ្លើង​ហាង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTVNews