សំណុំរឿងភរិយាចៅ សង្កាត់ព្រែកលៀប ឆបោកប្រាក់ ៨២ម៉ឺនដុល្លារ នឹងត្រូវលើកមក បើកសវនាការ នៅថ្ងៃស្អែក

ភ្នំពេញ៖ សំណុំរឿងភរិយាចៅសង្កាត់ព្រែកលៀប អ្នកស្រី ពេជ្រ សូភី ឆបោកប្រាក់ ៨២ម៉ឺនដុល្លារ នឹងត្រូវសាលា ដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនៅម៉ោង ២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ស្អែកនេះ។ នេះបើយោងតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ។

អ្នកស្រី ពេជ្រ សូភី អាយុ ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៨ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានតុលាការចោទប្រកាន់ពី «ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និង ឆបោក» ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

តែរហូតមដល់បច្ចុប្បន្នេះ អ្នកស្រី ពេជ្រ សូភី កំពុងតែរត់គេចខ្លួនពីសំណាញ់ច្បាប់ ដោយមិនមានរណាដឹងថា គាត់ កំពុងលាក់ខ្លួននៅទីណានោះទេ។

អ្នកស្រី ពេជ្រ សូភី ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យកងកម្លាំងសាធារណៈ ស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួន ទៅប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ស្របជាមួយនិងការចេញដីកាបង្គាប់ឲ្យមានការចាប់ខ្លួននេះ ម្ចាស់បណ្តឹង ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ទៅ ២០លានរៀល សម្រាប់អ្នកផ្តល់ដំណឹង ឬកន្លែងលាក់ខ្លួនរបស់អ្នកស្រី ពេជ្រ សូភី ដើម្បីឲ្យសមត្ថកិច្ចឈាន ទៅដល់ការចាប់ខ្លួន។ ដោយទាក់ទងផ្តល់ដំណឹងតាមរយៈទូរស័ព្ទលេខ ០១២ ៨៩៣ ៩៧៣, ០៨១ ៥៤៩  ៤២៧៕

សំណុំរឿងភរិយាចៅ សង្កាត់ព្រែកលៀប ឆបោកប្រាក់ ៨២ម៉ឺនដុល្លារ នឹងត្រូវលើកមក បើកសវនាការ នៅថ្ងៃស្អែក

សំណុំរឿងភរិយាចៅ សង្កាត់ព្រែកលៀប ឆបោកប្រាក់ ៨២ម៉ឺនដុល្លារ នឹងត្រូវលើកមក បើកសវនាការ នៅថ្ងៃស្អែក