តើ​ទូរទស្សន៍​ទំនើប​ឥឡូវ​អាច​ថត​សំឡេង​​សម្ងាត់​​ និង​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​បាន​មែ​ន?

តើ​ទូរទស្សន៍​ទំនើប​ឥឡូវ​អាច​ថត​សំឡេង​​សម្ងាត់​​ និង​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​បាន​មែ​ន?

តាម​របាយ​ការណ៍​មួយ​បាន​បង្ហាញ​ថា​ Smart ​TV​ របស់​ក្រុម​ហ៊ុន​ Vizio ​តាម​ដាន​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ដើម្បី​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

 

របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​Vizio ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក ​កំពុង​តាម​ដាន​ទម្លាប់​នៃ​ការ​មើល​ទូរទស្សន៍​របស់​អ្នក​ប្រើប្រាស់​ Smart TV​ របស់​ពួក​គេ​ និង​ផ្ដល់​​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

 

តើ​ទូរទស្សន៍​ទំនើប​ឥឡូវ​អាច​ថត​សំឡេង​​សម្ងាត់​​ និង​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​បាន​មែ​ន?

 

បញ្ហា​នេះ​គឺ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កត់​ត្រា​នូវ​រាល់​ទម្លាប់​នៃ​ការ​ទស្សនា​របស់​អ្នក​ប្រើ​ប្រាស់​ហើយ​បាន​ភ្ជាប់​ជា​មួយ​ IP ​address​ របស់​ពួក​គេ។​ នេះ​មាន​ន័យ​ថា ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​អាច​កំណត់​ចំ​គោល​ដៅ​តាម​រយៈ​ឧបករណ៍​ចល័ត​របស់​ពួក​គេ​នោះ។

 

​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ ខ្លួន​នឹង​ចែក​រំលែក​នូវ​ទិន្នន័យ​របស់​អ្នក​ទស្សនា​ជា​មួយ​នឹង​ IP Address​ដែល​បាន​ភ្ជាប់​ជា​មួយ​នឹង​ទូរទស្សន៍​ Vizio ​”ជាមួយ​ភាគី​ទីបី។

 

​ភាគី​ទីបី​ទាំង​នេះ​អាច​នឹង​បញ្ចូល​នូវ​ទិន្នន័យ​នេះ​ ក៏​ដូចជា​ទិន្នន័យ​ផ្សេងៗ​ទៀត​ពី​ឧបករណ៍​ដទៃ​ដែល​មាន ​IP ​Address​ រួម​គ្នា។

 

​ ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​និង​ក្រុមហ៊ុន​ជួល​វីដេអូ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​ស្ដី​ពី​ការ​លក់​នូវ​ទម្លាប់​នៃ​ការ​ទស្សនា​របស់​អតិថិជន​ពួក​គេ។

 

ប៉ុន្តែ​ Vizio ​បាន​និយាយ​ថា​ច្បាប់​ទាំង​នោះ​មិន​អនុវត្ត​ចំពោះ​ពួក​គេ​ទេ។ គេ​និយាយ​ថា​ វា​បាន​ភ្ជាប់​ជាមួយ​នឹង​ទិន្នន័យ​ IP ​Address ​មិន​មែន​ជា​ទិន្នន័យ​របស់​មនុស្ស​ទេ។

 

Vizio ​នេះ​មិន​មែន​ជា​ក្រុមហ៊ុន​​លើក​ដំបូង​ទេ​ដែល​បាន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ភាព​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​នោះ។ កាល​ពី​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​ Samsung​ ក៏​បាន​ធ្វើ​ការ​ព្រមាន​ដល់​ម្ចាស់ “Smart TV’ ដែល​ភ្ជាប់​អ៊ីនធឺណិត​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​អាច​ស្ដាប់ឮ​នូវ​អ្វី​ដែល​ពួក​គេ​ពិភាក្សា​គ្នា ​ខណៈ​ពេល​ដែល​​នៅ​ជិត​ឧបករណ៍​របស់​ក្រុមហ៊ុន។

 

ឃ្លា​ក្នុង​គោល​ការ​​របស់​ក្រុមហ៊ុន​កូរ៉េ​នោះ​បាន​ព្រមាន​ថា៖ “សូម​មេត្តា​ជ្រាប​ថា​ ពាក្យ​សម្ដី​របស់​លោក​អ្នក​ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត អាច​នឹង​ត្រូវ​ឧបករណ៍​ថត​បាន​ ហើយ​នឹង​​បញ្ជូន​ទៅ​ឱ្យ​ភាគី​ទី​បី​ដែរ”។

 

នោះ​មាន​ន័យ​ថា ឧទាហរណ៍​នេះ​អាច​កត់​ត្រា​នូវ​ជម្លោះ​ក្រុម​គ្រួសារ​​ និង​រឿង​​សម្ងាត់​​ផ្សេង​ៗ​ មិន​ថា​ប្រាក់​ខែ​ ឬ​យុទ្ធសាស្ត្រ​អាជីវ​កម្ម​ឡើយ៕

 

តើ​ទូរទស្សន៍​ទំនើប​ឥឡូវ​អាច​ថត​សំឡេង​​សម្ងាត់​​ និង​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​បាន​មែ​ន?

 

ចុច​អាន៖ Barack Obama បង្កើត​ Page Facebook ផ្ទាល់​ខ្លួន

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ dailymail

នាំមកជូនដោយ

តើ​ទូរទស្សន៍​ទំនើប​ឥឡូវ​អាច​ថត​សំឡេង​​សម្ងាត់​​ និង​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​បាន​មែ​ន?