iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ


iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ

ក្រុមហ៊ុន​ ColorWare បាន​បង្ហាញ​ពី​ទូរសព្ទ​ iPhone 6s Retro ដែល​រចនា​រូបរាង​ព្រម​ទាំង​ឡូហ្គោ​ថ្មី​ដើម្បី​តម្រូវ​ចំណង់​ចំណូល​ចិត្ត​អ្នក​ដែល​មិន​​ស្រឡាញ់​រូបរាង​ដើម​​នៃ​ទូរសព្ទ​ iPhone ជំនាន់​ថ្មី​នេះ។

 

iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ

 

​​​​​​​​​​​​​​​​​​iPhone 6s Retro នេះ​ត្រូវ​បាន​រចនា​រូបរាង​​ដោយ​ប្រើ​ប្រាស់​ពណ៌​ប្រផេះ​ និង​មាន​ជា​ការ​រចនា​រូប​ឆ្នូត​​នៅ​ផ្នែក​ខាង​ស្ដាំ ​និង​ខាង​ឆ្វេង​នៃ​ផ្ទៃ​ខាង​ក្រោយ​របស់​ទូរសព្ទ។ ចំណែក​ឡូហ្គោ​របស់​ក្រុមហ៊ុន​ Apple ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​​ពី​ពណ៌​ប្រាក់​ទៅ​ជា​ពណ៌​ឥន្ទនូ​​វិញ​ ដែល​ពណ៌​​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ Apple ប្រើ​ប្រាស់​លើ​ស្លាក​សញ្ញា​របស់​ខ្លួន​កាល​ពី​​​អំឡុង​ឆ្នាំ​ ១៩៨០​ និង​​ឆ្នាំ​១៩៩០។ សម្រាប់​ ​​​​​​​​​​​​​​​​​iPhone 6s Retro ដ៏​ពិសេស​នេះ​គឺ​ផលិត​ឡើង​តែ​៥០​គ្រឿង​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​២៥​គ្រឿង​ជា​ iPhone 6s Retro និង​២៥​គ្រឿង​ទៀត​ជា​ iPhone 6s Plus Retro។

 

iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ

 

និយាយ​ពី​តម្លៃ​វិញ ​ការ​រចនា​​ថ្មី​​​ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​មាន​តម្លៃ​ថ្លៃ​ខុស​ពី​ធម្មតា ​ដោយ​ iPhone 6s Retro មាន​តម្លៃ​១៦០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ហើយ​ iPhone 6s Plus Retro វិញ​មាន​តម្លៃ​១៧០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។

 

iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ

 

គួរ​រំលឹក​ថា ​ក្រុមហ៊ុន​ ColorWare ធ្លាប់​បាន​ធ្វើ​ការ​រចនា​ថ្មី​ទៅ​លើ​ផលិតផល​ Apple ជា​ច្រើន​ប្រភេទ​រួច​មក​ហើយ​ ដោយ​ក្នុង​​រួម​មាន​ Macbook Air 2014 Retro ​ដែល​មាន​តម្លៃ​ដល់​ទៅ​៣៤៩៩​ដុល្លារ​ឯ​ណោះ​​​៕

 

ចុច​អាន៖ ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

 

 

iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends​​​​​​​​

នាំមកជូនដោយ

iPhone 6s Retro រចនា​រូបរាង​និង​ឡូហ្គោ​ថ្មីស្អាត​បែប​បុរាណ